ថ្ងៃសៅរ៍ ទី១៩ ខែមេសា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី១៩ ខែមេសា ឆ្នាំ២០២៥
សិល្បករ-សិល្បការនីខ្មែរជាច្រើនរូបបានផ្ញើសារជូនពរដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស និងបងប្អូនកំពុងរស់នៅក្រៅប្រទេស ស្របពេលដែលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកំពុងខិតជិតមកដល់។
នៅសល់ ២ ថ្ងៃទៀតប៉ុណ្ណោះ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥ នឹងឈានមកដល់ ខណៈដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសកំពុងធ្វើដំណើរចាកចេញទៅស្រុកកំណើតរបស់ពួកគេ ដើម្បីជួបជុំញាតិមិត្តបងប្អូនក្រុមគ្រួសារ និងលេងកម្សាន្តកម្មវិធីសង្ក្រាន្តតាមទីតំបន់រៀងៗខ្លួន។
ក្រឡេកទៅមើល សិល្បករ-សិល្បការនីខ្មែរយើងឯណោះវិញ ក៏ញាប់ដៃញាប់ជើងត្រៀមកំដរអារម្មណ៍ពុកម៉ែបងប្អូនឱ្យសប្បាយរីករាយតាមកម្មវិធីសង្ក្រាន្ត និងការប្រគំតន្ត្រីនានា។
ឆ្លៀតឱកាសនេះ តារាល្បីៗក៏បានផ្ញើរសារជូនពរទៅកាន់ប្រជាពលរដ្ឋខ្មែរនៅក្នុងស្រុក និងបងប្អូនប្រជាពលរដ្ឋខ្មែរកំពុងរស់នៅក្រៅប្រទេស នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើង។
សូមបញ្ជាក់ថាបុណ្យចូលឆ្នាំប្រពៃណីជាតិឆ្នាំ២០២៥នេះ នឹងចាប់ផ្ដើមពីថ្ងៃទី ១៤ ដល់ថ្ងៃ ១៦ ខែមេសា ដែលពលរដ្ឋទូទាំងប្រទេស តុរៀមអបអរទទួលទេវតា ឆ្នាំថ្មី និងការជួបជុំសប្បាយរីករាយនៅតាមកេហដ្ឋាន វត្តអារាម និងកន្លែងកម្សាន្តផ្សេងៗទៀត៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច និង ភីអិនអិន