ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥

នាយ ពាក់មី និងក្រុមផ្ការីកគ្រប់រដូវ ប្តេជ្ញាលើកស្ទួយជំរុញសក្តានុពលទេចរណ៍លើទឹកដី កូរ៉េ!

២៦ កុម្ភៈ ២០២៥ | កម្សាន្ដ

 

នាយ ពាក់មី នឹងដឹកនាំក្រុមផ្ការីកគ្រប់រដូវចេញទៅប្រកួតបាត់ទាត់នៅប្រទេស កូរ៉េ នៅថ្ងៃស្អែកនេះហើយដើម្បីលើកស្ទួយនិងជម្រុញសក្តានុពលវិស័យទេសចរណ៍តាមរយៈការប្រកួតបាល់ទាត់មិនស្ថិតក្នុងន័យនយោបាយណាមួយឡើយ ។

 

 

តារាកំប្លែងនាយ ពាក់មី បានប្តេជ្ញាចិត្តដឹកនាំក្រុមផ្ការីកគ្រប់រដូវរបស់ខ្លួន ចេញទៅប្រទេស កូរ៉េ នាថ្ងៃស្អែកនេះ ក្នុងគោលបំណងលើកស្ទួយនិងជំរុញសក្តានុពលវិស័យទេសចរណ៍តាមរយៈការប្រកួតបាល់ទាត់ក្រោមប្រធានបទ « ខ្មែរតែមួយ » ។ 

 


នៅក្នុងសន្នីសីទសារព័ត៌មានកាលពីថ្ងៃទី ២៥ ខែកុម្ភះ ឆ្នាំ២០២៥ ម្សិលមិញនេះ នាយ ពាក់មី បានបញ្ជាក់ថា ការប្រកួតបាត់ទាត់ រវាងក្រុមបាល់ទាត់ផ្ការីកគ្រប់រដូវ ជាមួយបងប្អូនខ្មែរយើងនៅទីនោះគឺធ្វើឡើងក្នុងន័យ ខ្មែរតែមួយ ។ 

 


នៅក្នុងក្រុមផ្ការីកគ្រប់រដូវមានសមាជិកជាង៤០នាក់ មានទាំងសិល្បករ ពិធីករ តារាសម្តែង និងតារាកំប្លែងជាដើម...។ កីឡាករនៅក្នុងក្រុមផ្ការីកគ្រប់រដូវបានសម្តែងនូវការរីករាយក៏ដូចជាការត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការប្រកួតនៅប្រទេស កូរ៉េ ជាមួយបងប្អូនខ្មែរនៅទីនោះ ។ នាយ ពាក់មី បានបន្ថែមទៀតថា ការប្រកួតនេះមិនស្ថិតនៅក្នុងន័យនយោបាយណាមួយទេ លោកទៅជាលក្ខណៈប្រកួតមិត្តភាព ។ 

 


គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់រវាងក្រុមផ្ការីកគ្រប់រដូវនិងបងប្អូនខ្មែរនៅកូរ៉េ គឺជាព្រឹត្តិការណ៍ដ៏ទាក់ទាញសម្រាប់ផ្សព្វផ្សាយតំបន់ទេសចរណ៍ វប្បធម៌ នឹងចាត់ទុកថាជាការប្រកួតដ៏សំខាន់ក្នុងការជួយជ្រោមជ្រែងនៅក្នុងវិស័យទេចរណ៍នៅ កម្ពុជា ៕ 

 

 

 អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ សន រដ្ឋា 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025