ថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥
សម្រាប់ថ្ងៃបុណ្យនៃក្តីស្រឡាញ់នៅក្នុងថ្ងៃនេះ តារាសម្តែងដ៏មានប្រជាប្រិយភាព ស៊ីន យូប៊ីន បានផ្ញើសារដ៏មានអត្តន័យទៅកាន់មិត្តៗយុវវ័យ តែយ៉ាងណាកញ្ញាថាមិនគួរធ្វើរឿងមិនគម្បីទាំងនេះនោះទេ ។
ថ្វីដ្បិតតែថ្ងៃបុណ្យនៃក្តីស្រឡាញ់មិនមែនជាបុណ្យរបស់ខ្មែរយើងប៉ុន្តែក៏មានយុវវ័យជាច្រើនចាប់អារម្មណ៍ដោយណាត់គ្នាញុំាអាហារឬដើរកម្សាន្ត ជូនផ្កាកូឡាបដល់មនុស្សជាទីស្រឡាញ់របស់ខ្លួន ។ សម្រាប់ថ្ងៃពិសេសនេះតារាសម្តែង ស៊ីន យូប៊ីន ក៏បានផ្ញើសារទៅកាន់យុវវ័យផងដែរ ។ កញ្ញា បាននិយាយថា ថ្ងៃបុណ្យនៃក្តីស្រឡាញ់មិនមែនជាបុណ្យជាតិយើងទេ យើងធ្វើឬមិនធ្វើជាសិទ្ធរបស់យើង ថ្ងៃនេះនាងក៏មានជាសារខ្លះៗទៅកាន់យុវវ័យ ។
នៅក្នុងឆ្នាំ ២០២៥ តារាសម្ដែងល្បីឈ្មោះខាងលើ មានគម្រោងការងារជាច្រើនដែលត្រូវធ្វើទាំងការងារសង្គម និងការងារថតស្ពតជាដើម។ ដោយឡែកសម្រាប់ការថតភាពន្តនៅក្នុងឆ្នាំនេះ គឺនាងមិនទាន់ទទួលថតនៅឡើយទេ ។
កញ្ញា ក៏មានគម្រោងនឹងទៅចូលរួមក្នុងកម្មវិធីធំមួយនៅក្រៅប្រទេសផងដែរនៅក្នុងអំឡុងខែកុម្ភះឆ្នាំ២០២៥នេះ នាងបានត្រៀមខ្លួនរួចរាល់ហើយដើម្បីនាំកម្ពុជាទៅកាន់ឆាកអន្តរជាតិសារជាថ្មី។
គួររំលឹកផងដែរថាថ្មីៗនេះកញ្ញា ស៊ីន យូប៊ីន ក៏ទទួលបានប័ណ្ណសរសើរក៏ដូចជាពានរង្វាន់ពីខាង UNICEF Cambodia ផងដែរ ក្រោយពីបានបំពេញការងារ និងចុះអប់រំកុមារនៅតំបន់ដាច់ស្រយាលដូចជានៅខេត្ត មណ្ឌលគឺរីជាដើម ...។
នាពេលចុះបំពេញការងារនោះធ្វើឱ្យនាងរន្ធត់ចិត្តជាខ្លាំង បន្ទាប់ពីឃើញអត្រានៃការរៀបការរបស់កុមាររៀបការមុនពេលពេញវ័យនៅតែមាន ។ ស៊ីន យូប៊ីន បេ្តជ្ញាចិត្តនិងជួយការងារ និងចូលរួមផ្សព្វផ្សាយនៅក្នុងវិស័យនេះឱ្យកាន់តែទូលំទូលាយ ៕
អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ អ៊ិន អាត