ថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥

អ្នកជំនាញ អះអាងថាការប្រើប្រាស់ឥណទាន BNPL នឹងជំរុញលំហូរសាច់ប្រាក់ក្នុងសេដ្ឋកិច្ចជាតិ

១៣ មីនា ២០២៥ | សេដ្ឋកិច្ច

 

អ្នកជំនាញបានអះអាងថា ការប្រើប្រាស់សេវាកម្មកម្ចីទិញទំនិញ ឬឥណទាន Buy Now Pay Later (BNPL) នឹងជំរុញលំហូរសាច់ប្រាក់ក្នុងសេដ្ឋកិច្ចជាតិ ដោយសារតែភាពងាយស្រួល បត់បែនតាមតម្រូវការ និងកាត់បន្ថយបន្ទុកនៃការទូទាត់ដុល

 

 

។នៅព្រឹកថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៥នេះ ក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នារវាង ធនាគារអេស៊ីលីដា និងក្រុមហ៊ុន ដាយគីន អ៊ែរខនឌីសិននីង លោក មិន សុខខេង នាយកផ្នែកលក់នៃក្រុមហ៊ុន ដាយគីន អ៊ែរខនឌីសិននីង បានលើកឡើងថា ភាពជាដៃគូនៃការដាក់ឱ្យដំណើរការសេវាកម្មឥណទានឌីជីថល ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ស្ថាប័នទាំង ២ ក្នុងការផ្តល់ជូននូវ ដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍ ដើម្បីបំពេញតម្រូវការ ដែលកំពុងរីកចម្រើនរបស់អតិថិជន ដោយគ្មានបន្ទុកនៃការទូទាត់ដុលជាមុន និងដំណើរការទូទាត់កាន់តែងាយស្រួល តាមរយៈប្រព័ន្ធឌីជីថលរបស់ធនាគារ អេស៊ីស៊ូភើអេប។

 


នាឱកាសនោះ លោកស្រី សុខ សោភា គណៈប្រធាននាយិកាប្រតិបត្តិប្រតិបត្តិការនៃ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា សេវាកម្មឥណទានឌីជីថលសម្រាប់ទិញទំនិញ ឬសេវាកម្ម ប្រើប្រាស់ហើយធ្វើការទូទាត់សងធនាគារនៅពេលក្រោយ (Buy Now Pay Later) ត្រូវបានរចនាឡើង ដើម្បីផ្តល់ជូនអតិថិជននូវ ជម្រើសហិរញ្ញវត្ថុកាន់តែប្រសើរ អាចបត់បែនបាន ដោយអនុញ្ញាតឱ្យអតិថិជនទិញទំនិញ និងសេវាកម្ម តាមរយៈអេស៊ីស៊ូភើអេបបានភ្លាមៗ ដោយប្រព័ន្ធនឹងធ្វើការអនុម័តប្រាក់កម្ចីដោយស្វ័យប្រវត្តិ ហើយអតិថិជនអាចទទួលបានទំនិញភ្លាមៗ ដោយធ្វើការសងត្រឡប់មកធនាគារ នៅពេលក្រោយ។

 


សូមជម្រាបផងដែរថា សេវាកម្មកម្ចីទិញទំនិញ ឬឥណទាន Buy Now Pay Later របស់អេស៊ីលីដា នឹងអនុញ្ញាតឱ្យ អតិថិជន អាចប្រើប្រាស់ឥណទានរហូតដល់ទៅ ១ពាន់ដុល្លារអាម៉េរិក ដើម្បីទូទាត់ថ្លៃទំនិញ ឬសេវាកម្មជាមុន និងបង់សងត្រលប់ទៅធនាគារវិញនាពេលក្រោយ ដោយគ្មានការប្រាក់ ក្នុងរយៈពេលរហូតដល់ទៅ ១២ខែ៕

 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ អ៊ិន អាត

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025