ថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥

ដូណាល់ ត្រាំ ព្រមានដំឡើងពន្ធលើ ដែក និងអាលុយមីញ៉ូម របស់កាណាដា

១៣ មីនា ២០២៥ | សេដ្ឋកិច្ច

 

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានព្រមានពី ការដំឡើងពន្ធដែលបានគ្រោងទុក លើផលិតផលដែក និងអាលុយមីញ៉ូមទាំងអស់ ដែលចូលមកក្នុងសហរដ្ឋអាមេរិកពី ប្រទេសកាណាដា ដែលនាំឱ្យចំនួនពន្ធសរុបកើនឡើងដល់ ៥០%។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានអន្តរជាតិធំៗ នៅថ្ងៃនេះ។

 

 

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហោះនៅលើបណ្តាញសង្គមថា លោក បានណែនាំលេខាធិការពាណិជ្ជកម្មរបស់គាត់ ឱ្យបន្ថែមពន្ធបន្ថែម ២៥% ពីលើពន្ធដែលមានស្រាប់ ២៥% ទៅលើផលិតផលដែក និងអាលុយមីញ៉ូម ដែលនឹងចូលជាធរមាននៅព្រឹកថ្ងៃពុធ សប្តាហ៍នេះ។

 


លោក ដូណាល់ ត្រាំ បានលើកឡើងដែរថា កាណាដា ត្រូវតែទម្លាក់ពន្ធប្រឆាំងកសិករអាមេរិក ជាបន្ទាន់ ដែលកាណាដា បានដាក់ចន្លោះពី ២៥០% ទៅ ៣៩០% លើផលិតផលទឹកដោះគោជាច្រើនមុខរបស់សហរដ្ឋអាមេរិក ដែលត្រូវបានចាត់ទុកថាជា ការខឹងសម្បារ។

 


លោក ត្រាំ ក៏បានគំរាមទៀតថានឹង បង្កើនពន្ធ យ៉ាងខ្លាំងលើរថយន្តដែលចូលមកក្នុងសហរដ្ឋអាមេរិកនៅថ្ងៃទី ២ ខែមេសា ខាងមុខនេះ ប្រសិនបើពន្ធគយ រយៈពេលយូរផ្សេងទៀត មិនត្រូវបានទម្លាក់ដោយកាណាដា។

 


សូមរម្លឹកថា លោក ដូណាល់ ត្រាំ បានគំរាមយកពន្ធដ៏ច្រើនលើ ប្រទេសម៉ិកស៊ិក និងកាណាដា ជាច្រើនលើកច្រើនសារ និងទាមទារការដោះស្រាយលើការអនុវត្តព្រំដែន និងឧក្រិដ្ឋកម្ម ជាមួយប្រទេសជិតខាងទាំងពីរ៕
 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសា

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025