ថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥

លោកប្រធានាធិបតីVladimir Putin កំណត់លក្ខខណ្ឌសម្រាប់បទឈប់បាញ់អ៊ុយក្រែន

 

 

លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin  បាននិយាយថា លោកយល់ស្របជាមួយគំនិតមានកិច្ចព្រមព្រៀងបទឈប់បាញ់នៅប្រទេសអ៊ុយក្រែន  ប៉ុន្តែថាសំណួរជាច្រើន នៅតែមានអំពីលក្ខណៈនៃបទឈប់បាញ់ ខណៈលោកបានដាក់ចេញលក្ខខណ្ឌតឹងរឹងមួយចំនួន។ យោងសារព័ត៌មានអង់គ្លេស BBCផ្សាយនៅថ្ងៃសុក្រ(១៤មីនា)នេះ។

 

នេះជាការឆ្លើយតបរបស់ លោកប្រធានាធិបតីរុស្ស៊ី ទៅនឹងផែនការសម្រាប់កិច្ចព្រមព្រៀងបទឈប់បាញ់រយៈពេល៣០ថ្ងៃ ដែលប្រទេសអ៊ុយក្រែនបានឯកភាពនៅដើមសប្តាហ៍នេះក្រោយកិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិក។ 

 

លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានចាត់ទុកការឆ្លើយតបរបស់លោកPutin ទៅនឹងផែនការថា, «លោកPutin មិននិយាយថា ទេ ដោយផ្ទាល់ ប៉ុន្តែការនិយាយនោះ លោកPutin កំពុងរៀបចំការបដិសេធ»។ លោកZelensky បានអំពាវនាវឱ្យមាន ទណ្ឌកម្មច្រើនបន្ថែមទៀតលើប្រទេសរុស្ស៊ី។ 

 

ស្របគ្នា សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មបន្ថែមទៀតលើវិស័យប្រេង,ឧស្ម័ន និងធនាគាររបស់ប្រទេសរុស្ស៊ី។ 

 

ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងម៉ូស្គូនៅថ្ងៃព្រហស្បតិ៍,លោក Putin បានលើកឡើងថា សំណើរកិច្ចព្រមព្រៀងបទឈប់បាញ់ជាគំនិតត្រឹមត្រូវ ហើយយើងគាំទ្រគំនិតនេះ ប៉ុន្តែមានសំនួរជាច្រើនដែលយើងត្រូវការពិភាក្សា។

 

លោកPutinនិយាយថា  «កិច្ចព្រមព្រៀងបទឈប់បាញ់ គួរឈានទៅរកសន្តិភាព​​ស្ថិតស្ថេរ និង​លុប​ចោល​ឬសគល់មូលហេតុ​នៃ​វិបត្តិ​នេះ»។

 

លោកបន្តថា«យើងត្រូវការចរចារជាមួយដៃគូរ និងសហសេវិកអាមេរិករបស់យើង»។ «ប្រហែលខ្ញុំត្រូវនិយាយទូរស័ព្ទជាមួយលោកប្រធានាធិបតីDonald Trump»។ 
 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025