ថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥

អ្នករាំភេទទី៣ ច្រើនរូបចូលរួមការប្រកួតដ៏ធំនៅតំបន់កោះប្រទេសអេស្ប៉ាញ

១៤ មីនា ២០២៥ | កម្សាន្ដ

 

ជាមួយសម្លៀកបំពាក់ប្លែកៗ អ្នករាំភេទទី៣ ច្រើនរូបចូលរួមការប្រកួតដ៏ធំក្នុងពិធីបុណ្យ Las Palmas នៅតំបន់កោះ Canary នៃប្រទេសអេស្ប៉ាញ។Drag Queen ឬអ្នករាំភេទទីជនជាតិអេស្បាញជាច្រើនរូបបានចូលរួមក្នុងកម្មវិធីប្រកួតប្រជែងកំពូលអ្នករាំភេទទី៣ ដ៏ធំមួយដែលត្រូវបានប្រារព្ធឡើងកាលពីពេលថ្មីៗក្នុងកំលុងពិធីបុណ្យ Las Palmas  ដែលជាពិធីបុណ្យប្រចាំឆ្នាំនៃកោះ Gran Canaria។

 


មិនត្រឹមតែមានបេក្ខភាពប្រកួតប្រជែងជាច្រើននាក់នោះទេ ប៉ុន្តែការប្រកួតនេះបានទទួលការចូលរួមទស្សនាយ៉ាងច្រើនកុះករផងដែរ ខណៈវេទិកាទាំងមូលបានផ្ដល់នូវទស្សនីយភាពចម្រុះជាមួយការតុបតែងទាក់ភ្នែកប្លែកៗ ការបង្ហាញក្បាច់រាំ និងឈុតសម្លៀកបំពាក់ជាមួយស្បែកជើងកែងខ្ពស់ៗខ្លាំង។

 


ក្រោយចប់ការប្រកួតគេក៏បានរកឃើញ Drag queen លេខ១ដែលមានឈ្មោះថា Armek។ គួរបញ្ជាក់ថា ពិធីបុណ្យ Las Palmas គឺជាពិធីបុណ្យប្រចាំឆ្នាំដ៏ល្បីល្បាញមួយក្នុងប្រទេសអេស្ប៉ាញ ដែលចាប់ផ្ដើមប្រារព្ធឡើងលើកដំបូងក្នុងឆ្នាំ១៩៩៨។

 

 

ប្រារព្ធឡើងនៅលើកោះ Gran Canaria ពិធីបុណ្យនេះរួមមានកម្មវិធីផ្សេងៗជាច្រើន ខណៈមានអ្នកចូលរួមលេងកម្សាន្តមួយឆ្នាំៗខ្ទង់ ២ សែននាក់ ហើយកម្មវិធីធំជាងគេគឺការប្រកួត Drag Queen នេះតែម្ដង។

 


ក្រៅពីការប្រកួតប្រជែង កម្មវិធីក៏មានការចូលរួមសម្ដែងពីសំណាក់តារាចម្រៀង Melody ដែលនឹងតំណាងប្រទេសអេស្ប៉ាញទៅចូលរួមកម្មវិធីប្រឡងចម្រៀងអឺរ៉ុប Eurovision នៅឆ្នាំថ្មីនេះផងដែរ ៕

 


 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025