ថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា ឆ្នាំ២០២៥

ខន សូរិយា លេចមុខនៅ Miss Cosmo Cambodia 2025 ធ្វើឱ្យមហាជនភ្ញាក់ផ្អើលគ្រប់ៗគ្នា!

១២ មីនា ២០២៥ | កម្សាន្ដ

 

 

ធ្លាប់តែឃើញ កញ្ញា ខន សូរិយា សម្តែងក្នុងរឿងភាគ និងរឿងខ្នាតធំផ្សេងៗ តែពុំធ្លាប់មានអ្នកគិតថា នាងនឹងចូលប្រកួតកម្មវិធីបវរកញ្ញានោះឡើយ ដោយសារកន្លងមកតារាសម្តែងរូបនេះមិនដែលបង្ហើបពីគម្រោងចូលប្រកួតបវរកញ្ញាម្តងណាឡើយ។


 តារាស្រីល្បីឈ្មោះ ខន សូរិយា ស្រាប់តែធ្វើឱ្យទស្សនិកជនភ្ញាក់ផ្អើលខ្លាំង ក្រោយពីនាងបង្ហាញខ្លួនជាបេក្ខភាពផ្លូវការ ក្នុងថ្ងៃ Orientation នៃកម្មវិធី Miss Cosmo Cambodia 2025 ដែលជាកម្មវិធីប្រកួតបវរកញ្ញាកំពុងផ្ទុះការចាប់អារម្មណ៍ពីមហាជន និងអ្នកនិយមតាមដានវិស័យបវរកញ្ញានៅកម្ពុជា។

 

 

 នេះជាលើកដំបូងដែលតារាសម្ដែងរូបនេះ ចាប់អារម្មណ៍ និងសាកល្បងប្រឡូកវិស័យបវរកញ្ញា ហើយវត្តមាននាងនឹងជួយជំរុញឱ្យការប្រកួតនេះរឹតតែទាក់ទាញ និងមានភាពស្វិតស្វាញខ្លាំងជាងមុខ ព្រោះនាងជាមិនត្រឹមតែមានទេពកោសល្យសម្ដែងយ៉ាងប៉ិនប្រសប់នោះទេ ថែមទាំងមានរូបសម្រស់ កម្ពស់ ស្នាមញញឹមស្រស់មានមន្តស្នេហ៍ និង មានភាពក្រមិចក្រមើមគួរឱ្យស្រឡាញ់ ដែលបានឆក់យកបេះដូងមហាជនអ្នកគាំទ្រ។

 

 

ណា ខណៈដែលឆ្នាំនេះគេសង្កេតឃើញមានបេក្ខភាពជើងខ្លាំងជាច្រើនទៀតបានដាក់ពាក្យចូលរួមប្រកួតកម្មវិធី Miss Cosmo Cambodia 2025 ហើយពួកគេពិតជាស្រស់ស្អាត និងមានជឿជាក់រៀងៗខ្លួន។ 

 

 

ពេលនេះអ្នកស្នេហាវិស័យបវរកញ្ញាកំពុងរង់ចាំតាមដានការប្រកួត ដើម្បីដឹងថា តើនរណានឹងក្លាយជាម្ចាស់មកុដ Miss Cosmo Cambodia 2025 និងមានឱកាសតំណាងកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិបន្ទាប់ពី កញ្ញា អ៊ិន លក្ខិណា Miss Cosmo Cambodia 2024 ដែលធ្លាប់ជាប់ដល់វគ្គ Top10 លើវេទិកាអន្តរជាតិ៕ 

 

 

 

 អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ភីអិនអិន និងហ្វេសប៊ុក
 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025