ថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥
ថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥
បាត់មុខពីសិល្បៈមួយរយៈដើម្បីផ្តោតលើការសិក្សា ស្រាប់តែពេលនេះ តារាសម្តែងវ័យក្មេង ជា វណ្ណពុទ្ធាលី ហៅ ជូលី កាន់តែមានទីផ្សារក្រោយពីបញ្ចេញ
ស្នេហាកាន់តែផ្អែមល្ហែមជាមួយម្ចាស់ពាន Rapper Fighter OG Golden ។ជា វណ្ណពុទ្ធាលី ហៅ ជូលី ជាតារាសម្តែងវ័យក្មេងដ៏មានទេពកោសល្យម្នាក់ ដោយនាងបានលេចវត្តមានក្នុងខ្សែភាពយន្តខ្នាតធំ និងរឿងភាគទូរទស្សន៍ជាច្រើនដូចជា រឿង «ស្លឹកចាក» , «ថ្ងៃណាកូនមានម្ដាយ» , «ពស់កេងកង» និង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ាខ្ញុំ» ជាដើម។
នាងត្រូវបានគេស្គាល់ច្រើនអំឡុងពេលវ័យ ១០ឆ្នាំ តាមរយៈស្នាដៃភាពយន្តជាច្រើនដែលនាងបានចូលរួមសម្តែង។ សមត្ថភាព ទេពកោសល្យ ភាពវ័យឆ្លាតរបស់ ជូលី ធ្វើឱ្យនាងក្តោបបានទីផ្សារភាពយន្តទាំងវ័យក្មេង តែគួរឱ្យស្តាយតារាសម្តែងវ័យក្មេងរូបនេះ សម្រេចចិត្តរយាលដៃពីការងារសិល្បៈមួយរយៈ ដើម្បីយកពេលផ្តោតលើការសិក្សា និងទុកពេលខ្លះសម្រាប់ខ្លួនឯង ។
បាត់មុខមួយរយៈ ស្រាប់តែថ្មីៗនេះ ជូលី ដែលមានឈ្មោះពិតថា ជា វណ្ណពុទ្ធាលី ចាប់ផ្តើមបង្ហាញខ្លួនជាថ្មីក្នុងរូបភាពមនុស្សពេញវ័យ ដែលរូបសម្រស់របស់នាងពិតជាស្រស់ផូរផង់ខុសដាច់ឆ្ងាយកាលពីពេលនាងនៅវ័យក្មេង។
ជូលី ត្រូវប្រិយមិត្តអ្នកគាំទ្រដាក់ការសង្ស័យលើទំនាក់ទំនងរបស់នាង ជាមួយម្ចាស់ពាន Rapper Fighter រដូវកាលទី១ គឺ OG Golden ក្រោយអ្នកទាំងពីរបង្ហាញកាយវិការស្និទ្ធស្នាល រូបភាពផ្អែមល្អែមលើបណ្តាញសង្គមជាញឹកញាប់ ជាហេតុធ្វើឱ្យគ្រប់គ្នាគិតថា OG Golden និង ជូលី ជាគូស្នេហ៍គ្នា ទោះបីសាម៉ីខ្លួនមិនបញ្ជាក់ក៏គេអាចមើលដឹងតាមទង្វើរ និងភាពស្និទ្ធស្នាលរបស់អ្នកទាំងពីរ។
ស្រីស្អាត ជូលី មើលទៅអៀនប្រៀនខ្លាំងពេលសួរនាំដល់ទំនាក់ទំនងស្នេហារវាងនាង និងម្ចាស់ពាន Rapper Fighter រដូវកាលទី១ ហើយនាងមិនហ៊ានឆ្លើយតបអ្វីជាមួយអ្នកសារព័ត៌មានភីអិនអិនឡើយ ដោយទុកឱ្យ OG Golden ជាអ្នកឆ្លើយបញ្ជាក់ពីទំនាក់ទំនងអ្នកទាំងពីរជំនួសវិញ។ អ្វីដែល ជូលី អាចប្រាប់បាន គឺ ទំនាក់ទំនងរវាងអ្នកទាំងពីរស្និទ្ធស្នាលលើសពីមិត្តប្រាកដមែន តែវាជាស្នេហាឬយ៉ាងណាទុកឱ្យ OG Golden ជាអ្នកបកស្រាយបញ្ជាក់ការពិត។ ទោះមិនហ៊ានប្រកាសបង្ហាញពីទំនាក់ទំនងស្នេហានេះ តែស្រីស្អាត ជូលី បាននិយាយសរសើរ OG ចំៗតែម្តង។
ស្របពេលដែលរឿងរ៉ាវស្នេហាកំពុងពុះកញ្ជ្រោល ជូលី ក៏ចាប់ផ្តើមទទួលការងារសិល្បៈឡើងវិញបណ្តើរៗ ដូចជា ការថតស៉្បតពាណិជ្ជកម្ម , ថតប្រម៉ូតផ្សព្វផ្សាយ, MV ចម្រៀង, ថតសម្អាងការ និងរឿងខ្លីៗជាដើម តែពុំនៅមិនទាន់ទទួលថតរឿងភាគនៅឡើយ ដោយសារថតរឿងភាគត្រូវចំណាយពេលយូរ ហើយនាងពុំសូវមានពេលព្រោះជាប់រៀន។ ឆាប់ៗនេះប្រិយមិត្តទស្សនិកជននឹងបានទស្សនាស្នាដៃសិល្បៈថ្មីៗរបស់ ជូលី ដែលត្រៀមបញ្ចេញលើទីផ្សារឆាប់ៗខាងមុខនេះ។
គេសង្កេតឃើញថា កញ្ញា ជា វណ្ណពុទ្ធាលី ហៅ ជូលី ទទួលធ្វើការងារសិល្បៈវិញភ្លាមៗក្រោយផ្ទុះរឿងរ៉ាវស្នេហាជាមួយកំលោះសង្ហាសម្បូរវោហាសព្ទ OG Golden ហើយថ្មីៗនេះគ្រប់គ្នាបានភ្ញាក់ផ្អើលជាមួយរូបថតលក្ខណៈ Pre-wedding របស់អ្នកទាំងពីរ ដែលមើលទៅពិតជាផ្អែមល្ហែមខ្លាំង តែយ៉ាងណារូបថតទាំងនោះត្រូវ ជូលី អះអាងថា ជាការងារថតសម្អាងការតែប៉ុណ្ណោះ ពុំមែនជាការថត Pre-wedding មែនទែនរបស់អ្នកទាំងពីរឡើយ។ដ្បិតការពិតធ្វើឱ្យប្រិយមិត្ត និងអ្នកគាំទ្រខកចិត្តបន្តិច តែនាងសប្បាយចិត្តដែលគ្រប់គ្នាស្រលាញ់ចូលចិត្តរូបនាង និង OG Golden ហើយកន្លងមកតែងតែខមមិនពាក្យពេចន៍ល្អៗទៅកាន់អ្នកទាំងពីរ៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ហ៊ុន សុជាតា និងហ្វេសប៊ុក