ថ្ងៃពុធ ទី០២ ខែកក្កដា ឆ្នាំ២០២៥

ម៉ូដែលវ័យក្មេង ប៉ែន លីញហ្គិច តស៊ូពុះពាររហូតក្លាយជាម្ចាស់ជយលាភី Winner Face of Cambodia Kids 

០១ កក្កដា ២០២៥ | កម្សាន្ដ

 

បន្ទាប់ពីឆ្លងកាត់វេទិកាប្រកួតប្រជែងជាច្រើន ទីបំផុត ម៉ូដែលវ័យក្មេង ប៉ែន លីញហ្គិច អាចដណ្តើមបានជយលាភី Winner Face of Cambodia Kids 2025 ថែមទាំងអាចមានឱកាសចេញទៅប្រកួតកម្មវិធី 2025 Face of Asia Kids & Junior នៅកូរ៉េខាងត្បូង នាចុងខែតុលា ទៀតផង។

 

 

ឆ្លងកាត់វេទិកាប្រកួតប្រជែងជាច្រើន ទីបំផុតតារាម៉ូដែលវ័យក្មេងពោរពេញដោយទេពកោសល្យ ប៉ែន លីញហ្គិច បានសម្រេចក្តីស្រមៃរបស់ខ្លួនហើយ ដោយថ្មីៗនេះម៉ូដែលសម្បុរស្រអែមស្រស់រូបនេះទើបតែឈ្នះជយលាភី Winner Face of Cambodia Kids 2025 ក្នុង Categories អាយុ ១២-១៥ឆ្នាំ ពីកម្មវិធី Face of Cambodia 2025 របស់ក្រុមហ៊ុន Cambodia International Models។ 

 

 

លីញហ្គិច រំភើបរកអ្វីប្រៀបផ្ទឹមពុំបានឡើយក្រោយឈ្នះតំណែង Winner Face of Cambodia Kids 2025 និងមានការសាទរពីទស្សនិកជនជាច្រើន ដែលបានអញ្ជើញចូលរួមក្នុងរាត្រីថ្ងៃផ្តាច់ព្រ័ត្រ នៅឯមជ្ឃមណ្ឌលពិព៍រណ័កោះពេជ្រ។ 

 

 

ម៉ូដែលវ័យក្មេងរូបនេះថា ភាពជោគជ័យនេះមិនអាចកើតឡើងបានឡើយ ប្រសិនបើគ្មានចូលរួមជួយជ្រោមជ្រែងលើកទឹកចិត្តពីក្រុមគ្រួសារ មិត្តភ័ក្តបងប្អូន បណ្តាស្ពន់ស័រ ជាពិសេសលោកជំទាវ ខៀវ ខេមរី ប្រធានគំរោងសមាគមន៍អភិវឌ្ឍន៍សង្គមខ្មែរ ដែលបានជួយគាំទ្រយ៉ាងពេញទំហឹងទាំងហិរញ្ញវត្ថុ និងកម្លាំងចិត្ត។

 

 

ភាពជោគជ័យដែលទទួលបាននេះ ជាសមិទ្ធិផលដ៏ធំធេងដែលក្មេងស្រីវ័យ១២ឆ្នាំទទួលបានពីការខំប្រឹងដុះខាតសមត្ថភាពឥតឈប់ឈរ ពិសេសការស្ម័គ្រចិត្តចូលរួមតាមកម្មវិធីសិល្បៈផ្សេងៗ រួមទាំងកម្មវិធី Fashion show តូចធំជាច្រើន ជាហេតុធ្វើឱ្យនាងមានក្លាហានក្នុងការប្រកួតប្រជែង រហូតទទួលបានភាពជោគជ័យ។ 

 

 

តាមការបង្ហើបឱ្យដឹង ប៉ែន លីញហ្គិច អាចនឹងមានឱកាសចេញទៅប្រកួតនៅប្រទេសកូរ៉េខាងត្បូង នៅអំឡុងចុងខែតុលា ឆ្នាំ២០២៥ ខាងមុខ ក្នុងកម្មវិធី 2025 Face of Asia Kids & Junior ក្រោមការដឹកនាំពីក្រុមហ៊ុន CIM ប៉ុន្តែពេលនេះកំពុងស្ថិតក្នុងដំណាក់កាលពិចារណានៅឡើយ ជាក់ស្តែងបែបណានឹងធ្វើការ update ឱ្យអ្នកគាំទ្របានដឹងតាមរយៈទំព័រហ្វេសប៊ុកផ្លូវការ Penlinhgech official៕

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច និងផ្តល់ឱ្យ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025