ថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា ឆ្នាំ២០២៥

Donald Trump៖មានការគោរពយ៉ាងខ្លាំងចំពោះលោកប្រធានាធិបតីចិនXi Jinping

 

 

លោកប្រធានាធិបតីអាមេរិក Donald Trump និយាយថា លោកមានការគោរពយ៉ាងខ្លាំងសម្រាប់លោកប្រធានាធិបតីចិន Xi Jinping។ ការថ្លែងដូច្នេះរបស់លោកប្រធានាធិបតីអាមេរិក Trump  បានធ្វើឡើងបន្ទាប់ពីការដាក់ពន្ធរបស់លោកលើការនាំចូលដែក និងអាលុយមីញ៉ូមទាំងអស់ទៅសហរដ្ឋអាមេរិក ចូលជាធរមាននៅថ្ងៃពុធ(១២មីនា)។ 

 

ប្រទេសចិន នឹងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់ប្រទេសចិន។ យោងក្រសួងការបរទេសចិន។

 

ចំណាត់ការរបស់សហរដ្ឋអាមេរិក ល្មើសច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក។ នេះជាការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី​Mao Ningថ្លែងក្នុងសន្និសីទសារព័ត៌មាន។ 

 

ការដាក់ពន្ធរបស់លោកប្រធានាធិបតីTrump បានកែប្រែសណ្តាប់ធ្នាក់ពាណិជ្ជកម្មសាកលលោកដែលងាកទៅផ្តល់ប្រយោជន៍ឱ្យអាមេរិក ហើយក៏បានបង្កើតឡើងឱ្យមានការដាក់ពន្ធតបតវិញយ៉ាងឆាប់រហ័សពីសហភាពអ៊ឺរ៉ុប។ 

 

ក្រុមអ្នកវិភាគ បានលើកឡើងថា ពន្ធ២៥ភាគរយទៅលើការនាំចូលដែកនិងអាលុយមីញ៉ូមទាំងអស់ទៅអាមេរិក អាចធ្វើឱ្យពន្ធលើផលិតផលផ្សេងទៀតឡើងតាមហ្នឹងមានដូចជា  ប៊ូឡុង និងកំប៉ុងសូដា។
 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025