ថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥
ថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥
រដ្ឋមន្ត្រីហិរញ្ញវត្ថុតំបន់ចាយប្រាក់អឺរ៉ូ បានកោះប្រជុំកាលពីថ្ងៃចន្ទនៅទីក្រុងព្រុចសែល ប្រទេសបែលហ្សិក ដើម្បីពិភាក្សាអំពីរបៀបស្វែងរកវិធានការប្រឆាំងនឹងគោលនយោបាយរូបិយប័ណ្ណគ្រីបតូ របស់រដ្ឋបាលលោកប្រធានាធិបតីអាមេរិកDonald Trump។
បន្ថែមទៅលើការពិភាក្សាអំពីការអភិវឌ្ឍន៍ម៉ាក្រូសេដ្ឋកិច្ចនៃតំបន់ចាយប្រាក់អ៊ឺរ៉ូនិងការសម្របសម្រួលគោលនយោបាយថវិកាតំបន់អ៊ឺរ៉ូ, បណ្តាក្រុមរដ្ឋមន្ត្រី បានផ្តោតទៅលើបទបញ្ញាតិនៃការឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍នាពេលថ្មីៗចុងក្រោយរបស់លោកប្រធានាធិបតី Donald Trumpដែលថា រដ្ឋាភិបាលសហព័ន្ធអាមេរិក នឹងគាំទ្រការអភិវឌ្ឍន៍រូបិយប័ណ្ណគ្រីបតូដែលតំណាងដោយក្រុមហ៊ុនBitcoin និងទីផ្សារទ្រព្យសកម្មឌីជីថលរបស់ពួកគេ។
សេចក្តីថ្លែងការរបស់លោកប្រធានាធិបតីTrump ធ្វើឡើងក្រោយការប្រកាសនៅក្នុងយុទ្ធនាការបោះឆ្នោតរបស់លោកកាលពីឆ្នាំមុន ដែលថា លោកចង់ ឱ្យសហរដ្ឋអាមេរិកក្លាយជាមហាអំណាចរបស់ពិភពលោកក្នុងវិស័យBitcoin និងមូលធនសាកលនៃរូបិយប័ណ្ណគ្រីបតូ។ នេះជាចំណុចរបត់នយោបាយមួយបែកចេញពីរដ្ឋបាលមុន។
សហភាពអ៊ឺរ៉ុប មានក្តីកង្វល់ថា ការសាយភាពរូបិយប័ណ្ណគ្រីបតូ ប្រហែលបង្កគ្រោះថ្នាក់ដល់ប្រាក់អឺរ៉ូ។
ប្រែសម្រួល៖ណាវ័ន្ត