ថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥

រុស្ស៊ីអះអាងបាញ់ទម្លាក់យន្តហោះចម្បាំងអ៊ុយក្រែន,ខណៈអ៊ុយក្រែនថាវាយប្រហារលើរោងចក្រស្លប្រេងរុស្ស៊ី

 

 

ប្រទេសរុស្ស៊ី បានអះអាង បាញ់ទម្លាក់យន្តហោះចម្បាំងរបស់ប្រទេសអ៊ុយក្រែនមួយគ្រឿង និងដ្រូនជាច្រើនគ្រឿន ខណៈអ៊ុយក្រែនលើកឡើងថា យោធារបស់ខ្លួន បានវាយប្រហារលើរោងចក្រស្លប្រេងរបស់ប្រទេសរុស្ស៊ី។ យោងទិន្នន័យថ្មីចុងក្រោយបំផុតរបស់ប្រទេសទាំង២។

 

ក្រសួងការពារជាតិរុស្ស៊ី បានឱ្យដឹងនៅថ្ងៃច័ន្ទថា ទ័ពរុស្ស៊ី បានគ្រប់គ្រង់ទីតាំងមួយកន្លែងនៅតំបន់Donetsk ។ ទ័ព​រុស្ស៊ី​ បានវាយ​ប្រហារឱ្យទ័ពអ៊ុយក្រែន​ដកថយជា​ច្រើន​លើក ហើយបានបើកការវាយប្រហារនៅតំបន់Kharkiv, តំបន់Avdeyevka, តំបន់Donetsk, តំបន់Zaporizhia, តំបន់Kherson រួមនិងគោលដៅដទៃជាច្រើនទៀត បំផ្លាញបរិក្ខារយោធា ដូចជារថពាសដែក និងរថយន្តយោធា។ យោងក្រសួងការពារជាតិរុស្ស៊ី។ 

 

ទ័ពអាកាសរុស្ស៊ី បានបាញ់ទម្លាក់យន្តហោះចម្បាំងMiG-29 ចំនួន១គ្រឿង និងដ្រូនយោធាអ៊ុយក្រែនជាច្រើនគ្រឿង ហើយនិងស្ទាក់ចាប់បានរ៉ុកកែតជាច្រើន។

 

ស្របគ្នា យោធាអ៊ុយក្រែនឱ្យដឹងនៅថ្ងៃច័ន្ទថា ការប្រយុទ្ធបានកើតឡើងជាច្រើនកន្លែងនៅខ្សែបន្ទាត់ជួរមុខ នៅត្រឹមរសៀលថ្ងៃច័ន្ទ។ មេបញ្ជាជាការយោធាអ៊ុយក្រែន​ បានឱ្យដឹងថា យោធាបានការពារប្រឆាំងនឹងការវាយប្រហាររបស់ប្រទេសរុស្ស៊ីនៅគោលដៅជាច្រើនមានតំបន់Kharkiv, តំបន់Pokrovsk និងតំបន់Kursk។

 

យោធាអ៊ុយក្រែន បានវាយប្រហារផងដែរទៅលើរោងចក្រស្លប្រេងនៅតំបន់Ryazan និងតំបន់Samara របស់ប្រទេសរុស្ស៊ីនៅថ្ងៃអាទិត្យនិងថ្ងៃច័ន្ទ។ យោងយោធាអ៊ុយក្រែន។ 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025