ថ្ងៃច័ន្ទ ទី១០ ខែមីនា ឆ្នាំ២០២៥
ថ្ងៃច័ន្ទ ទី១០ ខែមីនា ឆ្នាំ២០២៥
ផ្សារ Riga ជាផ្សារលក់ផ្កាធំបំផុតប្រចាំនៅទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី, មានមនុស្សយ៉ាងច្រើនទៅទិញផ្កាជូនអ្នកជាទីស្រឡាញ់របស់ពួកគេនៅថ្ងៃបុណ្យសិទ្ធិនារី ទោះជាតម្លៃខ្ពស់ដោយសារថ្ងៃបុណ្យនារីអន្តរជាតិ និងសង្គ្រាមរុស្ស៊ីអ៊ុយក្រែនក៏ដោយ។
លោកស្រីAlim ជាអ្នកលក់ផ្កាបានរៀបរាប់ប្រាប់អ្នកសារព័ត៌មានដូច្នេះថា ការលក់ល្អជាពិសេសនៅមុនពេល៣ថ្ងៃនៃថ្ងៃបុណ្យសិទ្ធិនារី។
«គ្រប់យ៉ាងឡើងថ្លៃ, ប៉ុន្តែថ្ងៃនេះតម្លៃសមទទួលយកបាន»។ នេះជាការរៀបរាប់របស់អ្នកដើរទិញផ្កាលោកស្រីAliona។
ការដាក់ទណ្ឌកម្ម,ពន្ធ,និងតម្លៃដឹកជញ្ជូនឡើងថ្លៃ បានធ្វើឱ្យតម្លៃផ្កាឡើងថ្លៃ។ ប៉ុន្តែឥឡូវនេះ ផ្កានាំចូលដូចជាផ្កាទូលីបហូឡង់ មាននៅក្នុងស្រុក។
លោកVladimir ដែលដើរទិញផ្កា បាននិយាយថា «ឥឡូវនេះមានផ្កាទូលីបរុស្ស៊ីច្រើនណាស់, តម្លៃធូរជាងផ្កានាំចូលប៉ុន្តែទំហំតូចជាង។ ធ្លាប់តែផ្កាទូលីបហូឡង់មានទំហំប៉ុនក្តាប់ដៃ ឥឡូវទំហំប៉ុនប្រអប់ឈើគូស។
ផ្កានាំចូល នៅតែអាចចូលទីផ្សារប្រទេសរុស្ស៊ីបានតាមប្រទេសបេឡារុស និងកាហ្សាក់ស្ថាន ប៉ុន្តែអតិថិជនមួយចំនួននៅតែជ្រើសរើសផ្កាដាំក្នុងស្រុក។
តាមបទសម្ភាសន៍អតិថិជនទិញផ្កាម្នាក់រៀបរាប់ថា «ខ្ញុំចូលចិត្តផ្កាក្នុងស្រុក។ ឥឡូវខ្ញុំមិនខ្វល់លើតម្លៃប៉ុន្មានទេ»។
ប្រែសម្រួល៖ណាវ័ន្ត