ថ្ងៃច័ន្ទ ទី១០ ខែមីនា ឆ្នាំ២០២៥
ថ្ងៃច័ន្ទ ទី១០ ខែមីនា ឆ្នាំ២០២៥
លោកប្រធានាធិបតីអាមេរិក Donald Trump បានលើកឡើងពីប្រធានបទជាច្រើននៅលើយន្តហោះAir Force Oneនៅថ្ងៃអាទិត្យ(៩មីនា) នៅពេលលោកធ្វើដំណើរទៅទីក្រុងវ៉ាស៊ីនតោនឌីស៊ីវិញ ក្រោយពីបានចំណាយពេលវេលាចុងសប្តាហ៍នៅរដ្ឋផ្លរីដា។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅលើយន្តហោះ លោកTrump បាននិយាយថា លោករំពឹងនឹងមានលទ្ធផលវិជ្ជមានពីកិច្ចពិភាក្សារវាងមន្ត្រីសហរដ្ឋអាមេររិកជាមួយនិងអ៊ុយក្រែននៅប្រទេសអារ៉ាប៊ីសាអូឌីត។ ប្រធានាធិបតីអាមេរិករូបនេះ បានកត់សម្គាល់ថា រដ្ឋបាលរបស់លោក ជិតដកការផ្អាកការចែកចាយព័ត៌មានចារកម្មលើអ៊ុយក្រែនហើយ ហើយកំពុងពិនិត្យឡើងវិញលើវិធានការពន្ធផ្សេងៗលើប្រទេសរុស្ស៊ី។
បន្ថែមលើនេះ លោកTrump បាននិយាយសម្រាលស្ថានការណ៍ទៅលើកង្វល់ជាច្រើនជុំវិញសមយុទ្ធយោធារួមមានរុស្ស៊ី ចិន និងអ៊ឺរ៉ង់។ អ្នកសារព័ត៌មាន បានចោទសួរលោកTrump ថា រុស្ស៊ី,ចិននិងអ៊ឺរ៉ង់ នឹងធ្វើសមយុទ្ធយោធារួមគ្នា។ តើលោកមានការបារម្ភទេ? លោកប្រធានាធិបតីអាមេរិក បានតបថា «ទេ, មិនមានទាល់តែសោះ»។ ប្រធានាធិបតីអាមេរិកលោកTrumpបន្តថា ពីព្រោះយើងខ្លាំងជាងពួកគេទាំងអស់នោះ,ជាការតបតទៅនឹងសំនួរអ្នកសារព័ត៌មានថា «ហេតុអ្វីមិនបារម្ភ»?។
ពាក់ព័ន្ធនឹងបញ្ហាលទ្ធភាព បិទរដ្ឋាភិបាល, លោក Trump បានតបថា លោកមិនរំពឹងនឹងចឹងទេ។ លោកជឿថា សភាអាមេរិក នឹងមានសម្លេងគ្រប់គ្រាន់អនុម័ត្តច្បាប់មូលនិធិរហូតដល់ថ្ងៃ៣០កញ្ញា។
ជុំវិញបញ្ហាបណ្តាញសង្គមអនឡាញធ្វើប្រតិបត្តិការលើទឹកដីអាមេរិកវិញ លោកTrump បានបញ្ជាក់ថា រដ្ឋបាលរបស់លោកស្ថិតនៅក្នុងការពិភាក្សាជាមួយក្រុមខុសៗគ្នាចំនួន៤ពាក់ព័ន្ធនឹងការលក់វេទិការសង្គមអនឡាញមួយនេះរបស់ប្រទេសចិន ដោយគូសបញ្ជាក់ថា គ្រប់ជំរើសទាំងអស់ស្ថិតនៅលើតុពិភាក្សា។
ប្រែសម្រួល៖ណាវ័ន្ត