ថ្ងៃច័ន្ទ ទី១០ ខែមីនា ឆ្នាំ២០២៥

តុលាការកូរ៉េខាងត្បូងលុបចោលដីកាចាប់ខ្លួនលោកប្រធានាធិបតីYoon Suk Yeol

លោកប្រធានាធិបតីកូរ៉េខាងត្បូងYoon Suk Yeolដែលកំពុងជាប់ចោទ អាចនឹងត្រូវដោះលែងចេញពីពន្ធនាគារ ក្រោយតុលាការបញ្ជាឱ្យលុបចោលដីការចាប់ខ្លួនប្រឆាំងនឹងរូបលោក។ 

 

 

 

 

តុលាការកូរ៉េខាងត្បូង នៅថ្ងៃសុក្រ បានលុបចោលដីកាចាប់ខ្លួនលោកប្រធានាធិបតីកូរ៉េខាងត្បូងYoon Suk Yeol ដែលនេះបានបើកផ្លូវឈានទៅដល់ការដោះលែងប្រធានាធិបតីកូរ៉េរូបនេះចេញពីពន្ធនាគារ អំឡុងពេលលោករង់ចាំសវនាការកាត់ទោសពីបទបេះបោរ។ 

 

ប៉ុន្តែលោក Seok Dong-hyeon ជាមេធាវីរបស់ប្រធានាធិបតីដែលហ៊ុំព័ទ្ធទៅដោយបញ្ហារូបនេះ បាននិយាយថា លោកYoon នឹងមិនត្រូវបានដោះលែងភ្លាមៗទេ ដោយសាររដ្ឋអាជ្ញារ អាចបន្តនីតិវិធីបណ្តឹងឧទ្ធរណ៍ជាបន្តទៀត។ 

 

លោកYoonប្រធានាធិបតីកូរ៉េ ត្រូវបានចាប់ខ្លួន និងចោទប្រកាន់កាលពីខែមករា ពីបទបះបោរ ជុំវិញការប្រកាសច្បាប់អាជ្ញាសឹកនៅថ្ងៃ៣ធ្នូ។ ចំណាត់ការនេះ បានបង្កឱ្យមានភាពចលាចលនៅក្នុងទីក្រុងសេអ៊ូល និងមានការភ្ញាក់ផ្អើលនៅទូទាំងពិភពលោក។

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025