ថ្ងៃច័ន្ទ ទី១០ ខែមីនា ឆ្នាំ២០២៥
ថ្ងៃច័ន្ទ ទី១០ ខែមីនា ឆ្នាំ២០២៥
លោកប្រធានាធិបតិអាមេរិក Donald Trump បាននិយាយថា ជាការពិតលោកបានរកឃើញថា «មានការលំបាកខ្លាំង»,ក្នុងការដោះស្រាយជាមួយអ៊ុយក្រែនជាជាងជាមួយប្រទេសរុស្ស៊ីក្នុងគោលដៅស្វែងរកកិច្ចព្រមព្រៀងសន្តិភាពរវាងប្រជាជាតិទាំង២នេះ។
លោក Trump ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅការិយាល័យពងក្រពើនៅថ្ងៃសុក្រថា សហរដ្ឋអាមេរិកធ្វើបានល្អខ្លាំងណាស់ជាមួយប្រទេសរុស្ស៊ី ហើយក៏ប្រហែលជាងាយស្រួលខ្លាំងជាងក្នុងការដោះស្រាយបញ្ហាជាមួយរដ្ឋាភិបាលទីក្រុងម៉ូស្គូជាងរដ្ឋាភិបាលទីក្រុងកៀវ។
នៅប៉ុន្មានម៉ោងមុននេះ, លោក Trump បាននិយាយថា លោកបានពិចារណាយ៉ាងម៉ឺងម៉ាត់ដាក់ទណ្ឌកម្ម និងពន្ធទ្រង់ទ្រាយធំ លើប្រទេសរុស្ស៊ី រហូតសម្រេចបានកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយប្រទេសអ៊ុយក្រែន។
ស្របគ្នា សហរដ្ឋអាមេរិកជាបណ្តោះអាសន្នបានបញ្ឈប់មិនឱ្យប្រទេសអ៊ុយក្រែនចូលទៅប្រើប្រាស់បានរូបភាពផ្កាយរណបមួយចំនួន។ យោងសារព័ត៌មានអង់គ្លេសBBC ដកស្រង់ប្រភពក្រុមហ៊ុនបច្ចេកវិទ្យាដែនអាកាសMaxar ។ ការផ្អាកនេះ បានធ្វើឡើងក្រោយអាមេរិកផ្អាកជំនួយយោធាទៅអ៊ុយក្រែន និងឈប់ចែករំលែកដំណឹងចារកម្ម។
ហើយដំណើររឿងទាំងអស់នេះ បានកើតឡើងក្នុងពេល១សប្តាហ៍ បន្ទាប់ពីកើតមានការប៉ះទង្គិចពាក្យសំដីរវាងប្រធានាធិបតីអាមេរិកលោកTrump និងលោកប្រធានាធិបតីអ៊ុយក្រែនVolodymyr Zelenskyថា ដែលជាព្រឹត្តិការណ៍មួយដែលអាមេរិកលើកឡើងថា លោកVolodymyr Zelenskyមិនគោរពសហរដ្ឋអាមេរិក។
ប្រែសម្រួល៖ណាវ័ន្ត