ថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥

ជាង៤ឆ្នាំ ស្រីទូច សម្រេចបញ្ចប់សង្រ្គាមដណ្ដើមមករតកជាមួយឪពុកចុង

០៥ មីនា ២០២៥ | កម្សាន្ដ

 

 

សង្រ្គាមមរតកជាង៤ឆ្នាំរវាងតារាកំប្លែង ស្រីទូច និង ឪពុកចុងបានបញ្ចប់ហើយ បន្ទាប់ពីអ្នកស្រីទទួលបានទ្រព្យសម្បត្តិមួយចំនួនតាមការស្នើសុំ ។ តារាកំប្លែង ស្រីទូច បានសម្តែនូវអារម្មណ៍រីករាយ ក្រោយពីសង្រ្គាមមរតករវាងខ្លួន និងឪពុកចុងបានបញ្ចប់ ក្រោយពីបានតតាំងក្តីគ្នាអស់ពេលជាង៤ឆ្នាំ ។ 

 

 


តារាកំប្លែង ជុំ រស្មី ហៅ ស្រីទូច បានរៀបរាប់ប្រាប់ថា ទំរាំតែចប់រឿងតតាំងក្តីនេះអ្នកស្រីបានចំណាយពេលវេលាអស់ជាង៤ឆ្នាំ កូនចៅរស់នៅទាំងវេទនា ។ ពេលនេះអ្នកស្រីទទួលបានទ្រព្យសម្បត្តិមួយចំនួនពីឪពុកចុងរបស់ខ្លួនហើយ ។ 

 

 

 

គួរបញ្ជាក់ផងដែរថា នៅពីនៃក្រោយការបញ្ចប់សង្រ្គាមរតករុំារ៉ៃជាង៤ឆ្នាំនេះ រវាងតារាកំប្លែង ស្រីទូច និងឪពុកចុងរបស់ខ្លួន គឺមានការចូលរួមចំណែកនិងជួយសម្រមសម្រួលផ្តល់មេធាវីការពារក្តីប្រចាំសមាគមសិល្បករខ្មែរ ក្រោមការដឹកនាំរបស់ឧកញ៉ា ម៉ៅ ចំណាន ។

 

 

ថ្វីដ្បិតតែទ្រព្យសម្បត្តិដែលអ្នកស្រីនិងគ្រួសារតាមទារ មិនបានច្រើនដូចអ្វីដែលខ្លួនចង់បាន ប៉ុន្តែអ្នកស្រីនិងគ្រួសារ រីករាយនិងទទួលយក ពីព្រោះមិនចង់រស់នៅក្នុងជីវភាពលំបាកតទៅទៀតទេ ម្យ៉ាងវិញទៀតអ្នកស្រីមិនចង់ឃើញកូនៗលំបាក ៕ 

 

 

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ឃាង ទូច និង ហ្វេសប៊ុក 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025