ថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥
វ័យទើបតែ១០ឆ្នាំកុមារី កែវ ហ្សាណា មានមហិច្ឆិតាខ្ពស់ក្នុងវិស័យសិល្បៈនិងបវរកញ្ញា បន្ទាប់ពីនាងបានចូលរួមសម្តែងរឿង និងធ្លាប់ចូលរួមប្រកួតក្នុងកម្មវិធីបវរកញ្ញាវ័យក្មេងរួចមក ។
បើទោះជាទើបមានវ័យជាង ១០ឆ្នាំក្ដី ក៏ប៉ុន្តែកុមារី កែវ ហ្សាណា ដែលចេះជំនាញសិល្បៈស្ទើរគ្រប់ទម្រង់ទៅហើយនោះ បានបង្ហាញពីឆន្ទៈខ្ពស់របស់ខ្លួនក្នុងវិស័យសិល្បៈ មិនថាថ្នាក់ជាតិ និងថ្នាក់អន្តរជាតិនោះទេ។
វត្តមានរបស់កុមារី កែវ ហ្សាណា ក្នុងរឿង « កែវភ្នែកនាង » បានធ្វើឱ្យទស្សនិកជនជាច្រើនចាប់អារម្មណ៍ ថ្វីដ្បិតតែនៅក្មេងខ្ចី តែសមត្ថភាព និងរូបសម្រស់របស់កុមារីរូបនេះបានធ្វើអ្នកដឹកនាំជាច្រើនរំពឹងថា អនាគតនាងអាចនឹងក្លាយទៅជាតារាលេចធ្លោមួយរូបក្នុងសិល្បៈ ។
កុមារី កែវ ហ្សាណា ទើបតែមានវ័យ១០ឆ្នាំប៉ុណ្ណោះ តែនិយាយពីសមត្ថភាពខាងផ្នែកសិល្បៈគឺនាងមានគ្រប់សព្វ។ ជាក់ស្តែងពីខ្ទង់វ័យ៦ឆ្នាំនាងធ្លាប់ចូលរួមប្រកួតក្នុងកម្មវិធីប្រលងចម្រៀងដ៏ធំមួយ ហើយនៅឆ្នាំ២០២៣នាងក៏ទទួលបានពានរង្វាន់នៅក្នុងការប្រកួតបវរកញ្ញាវ័យក្មេងមួយទៀតផងដែរ ។ សម្រាប់ឆ្នាំ២០២៥នាងក៏បានក្លាយទៅជាតារាចម្រៀងនៅក្នុងរឿង « កែវភ្នែកនាង » ។
វត្តមានរបស់កុមារីរូបនេះ ក្នុងកម្មវិធីជាច្រើននេះបានធ្វើឱ្យមហាជននិងអ្នកដឹកនាំជាច្រើនពេញចិត្ត និងសរសើរថា នាងខ្លួនតូចក៏ពិតមែន តែទេពកោលស្យមានពេញខ្លួន ។ ជួបជាមួយ កែវ ហ្សាណា កាលពីពេលថ្មីនេះនាងបានបញ្ជាក់ប្រាប់ថា នាងស្រឡាញវិស័យសិល្បៈខ្លាំង នាងចង់ក្លាយទៅជាតារាសម្តែងល្បីឈ្មោះមួយរូបនាពេលអនាគត ។
កុមារី កែវ ហ្សាណា មានមហិច្ឆិតាខ្ពស់នៅក្នុងវិស័យសិល្បៈ ទោះបីជាពេលនេះនាងមានវ័យត្រឹមតែ១០ឆ្នាំ តែនាងប្រឹងប្រែងហាត់រៀនខាងផ្នែកសិល្បៈគ្រប់ទម្រង់ មិនថា របាំ មិនសម្តែង ឬបង្ហាញម៉ូដនានា ។ នៅពេលធំពេញវ័យនាងត្រៀមនឹងដាក់ពាក្យចូលរួមប្រកួតនៅក្នុងវិស័យបវរកញ្ញាជាបន្តបន្ទាប់ទៀត ៕
អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ឃាង ទូច និង ហ្វេសប៊ុក