ថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥

 ស៊ិន សុធារិទ្ធ ឡើងយន្តហោះទៅប្រកួត Mister Tourism World នៅ វៀតណាម ទាំងភាពជឿជាក់បែបនេះ…

១១ កុម្ភៈ ២០២៥ | កម្សាន្ដ

 

 

នៅថ្ងៃនេះបុរសសង្ហា ស៊ិន សុធារិទ្ធ បានឡើងយន្តហោះទៅប្រកួតក្នុងកម្មវិធី Mister Tourism World ទាំងភាពជឿជាក់ដើម្បីដណ្តើមពានដ៏ធំនៅលើទឹកដី វៀតណាម  ។ជាមួយនិងការចាកចេញទៅប្រកួតដណ្តើមពានរង្វាន់នៅប្រទេស វៀតណាម ក្នុងកម្មវិធី Mister Tourism World  បុរសសង្ហា ស៊ិន សុធារិទ្ធ តំណាងឱ្យ កម្ពុជា បានបង្ហាញនូវភាពជឿជាក់យ៉ាងខ្លាំងចំពោះការប្រកួតដ៏ធំមួយនេះ ជាពិសេសលោកបានត្រៀមលក្ខណៈជាច្រើនដើម្បីបង្ហាញនៅលើឆាកអន្តរជាតិ ។ 

 

 

លោក បានឡើងយន្តហោះទៅប្រកួតនៅប្រទេសវៀតណាមនៅថ្ងៃទី ១១ ខែ កុម្ភះ ឆ្នាំ២០២៥ នេះដើម្បីដណ្តើមពានពីការប្រកួត Mister Tourism World លើកទី៨ ដែលមានបណ្តាបេក្ខជនមកពីជុំវិញពិភពលោកចូលរួមប្រកួតប្រមាណ៣០ប្រទេស ។ 

 

 

មុនពេលឡើងយន្តហោះបេក្ខភាពឆ្នើមតំណាង កម្ពុជា រូបនេះ បានបង្ហាញនូវអារម្មណ៍រំភើបជាមួយនិងការប្តេជ្ញាចិត្តថា នឹងធ្វើឱ្យបានល្អនៅក្នុងការប្រកួតមួយនេះ ហើយលោកថែមទាំងបាននាំរបាំខ្មែរដើម្បីយកទៅបង្ហាញនៅក្នុងការប្រកួតនោះផងដែរ ។   

 

 

លោក ស៊ិន សុធារិទ្ធ មិនត្រឹមតែជាបេក្ខជនដ៏លេចធ្លោតំណាង កម្ពុជា ចូលរួមប្រកួត Mister Tourism World ប៉ុណ្ណោះ លោកថែមទាំងជាតារាសម្តែង និងបង្ហាញម៉ូដដ៏ល្បីឈ្មោះមួយរូបផងដែរ ដែលមានប្រវត្តិតស៊ូយ៉ាងលំបាកនៅក្នុងវិស័យសិល្បៈ ជាពិសេសលោកគឺជាកូនកំព្រាដែលរស់នៅជាមួយជីដូនដែលមានវ័យជិត១០០ឆ្នាំ ។ 

 

 

សូម្បីតែពេលចេញដំណើរទៅប្រកួតនេះលោកបានបង្ហាញនូវអារម្មណ៍ត្តុកក្តួលចិត្ត ទៅកាន់ជីដូរបស់ខ្លួនផងដែរ ។ លោកថែមទាំងបានប្តេជ្ញាចិត្តនឹងនាំភាពជោគជ័យត្រឡប់មកកាន់ប្រទេសវិញ ។ 

 

 

សិល្បករសិល្បការិនី និងអ្នកគាំទ្រជាច្រើនបានផ្ញើសារជូនពរលោក ស៊ិន សុធារិទ្ធ ឱ្យជោគជ័យក្នុងការប្រកួត Mister Tourism World ។ លោក ស៊ិន សុធារិទ្ធ បានបន្ថែមទៀតថា មិនថាការប្រកួតទទួលបានលទ្ធផលបែបណា លោកនឹងប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីបង្ហាញទៅកាន់ពិភពលោកថា កម្ពុជា ខ្លាំងមិនធម្មតាទេ ៕ 

 

 

 អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ឃាង ទូច 
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025