ថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥
ថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥
រមណីយដ្ឋានពិភពបាតសមុទ្រនៅថៃបានចាប់ផ្ដើមសម្ដែងរបាំនាគក្រោមទឹក ដែលទាក់ទាញការចាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរជាច្រើនមុនពិធីបុណ្យចូលឆ្នាំចិន។
អ្នកទេសចរជាច្រើនបានប្រមូលផ្តុំគ្នានៅកណ្ដាលទីក្រុងបាងកកកាលពីថ្ងៃទី ១៦ ខែមករា ដើម្បីទស្សនាការសម្តែងរបាំនាគក្រោមទឹក ខណៈដែលប្រទេសថៃកំពុងត្រៀមរៀបចំពិធីបុណ្យចូលឆ្នាំចិន។
អ្នកមុជចំនួនទឹកបួននាក់បានសម្ដែងរបាំបុរាណនេះនៅអាងពិភពបាតសមុទ្រ Sea Life Bangkok Ocean World ដែលហ៊ុំព័ទ្ធដោយត្រីឆ្លាម និងត្រីប្រភេទដទៃទៀត ដោយផ្តល់ជូននូវទស្សនីយភាពពិសេសមួយដើម្បីស្វាគមន៍ចូលឆ្នាំចិនឆ្នាំម្សាញ់។
អ្នកទេសចរម្នាក់មកពីក្រុងស៊ាងហៃបាននិយាយថា ការសម្ដែងនេះគឺមានភាពច្នៃប្រឌិតខ្លាំង ដោយរូបនាងធ្លាប់ដើរទស្សនាពិភពបាតសមុទ្រច្រើនប៉ុន្តែមិនធ្លាប់ឃើញមានការសម្ដែងបែបនេះទេ។
អ្នកមុជទឹកម្នាក់ឈ្មោះ Poonsak (ពុនស័ក) មានអាយុ ៣៩ ឆ្នាំបាននិយាយថានាគសម្រាប់ការសម្តែងនៅឆ្នាំនេះគឺ វែងជាងនិងធំជាងឆ្នាំមុនៗ ដែលធ្វើឱ្យការសម្ដែងកាន់តែគួរឱ្យរំភើបជាងមុន។
យោងតាមក្រសួងដឹកជញ្ជូនរបស់ប្រទេសថៃ បានឱ្យដឹងថាភ្ញៀវទេសចរ ៤ លាននាក់ត្រូវបានគេព្យាករណ៍ថានឹងទៅលេងប្រទេសថៃក្នុងអំឡុងពេលថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំចិនឆ្នាំ២០២៥នេះ ដោយភ្ញៀវភាគច្រើនគឺមកពីប្រទេសចិន ៕
ប្រែសម្រួល៖ វ៉ាន់ថន