ថ្ងៃពុធ ទី១៧ ខែកញ្ញា ឆ្នាំ២០២៥

គូស្នេហ៍ស្រឡាញ់ភេទដូចគ្នានៅទីក្រុងហុងកុងសោកស្តាយចំពោះការបដិសេធសិទ្ធស្រឡាញ់ភេទដូចគ្នា

១៧ កញ្ញា ២០២៥ | ព័ត៌មានអន្តរជាតិ

លោកស្រី Jaedyn Yu និងលោកស្រីGloria Tsang ជាគូស្នេហ៍ស្រឡាញ់ភេទដូចគ្នាបានលើកឡើងពីការយល់ឃើញរបស់អ្នកទាំងពីរយ៉ាងដូច្នេះ សេចក្តីសម្រេចនាពេលថ្មីៗរបស់អាជ្ញាធរទីក្រុងហុងកុង បានបដិសេធច្បាប់ដែលផ្តល់សិទ្ធិមួយចំនួនសម្រាប់គូស្នេហ៍ស្រឡាញ់ភេទដូចគ្នា គឺជាការបង្ហាញថា សិទ្ធិមនុស្សនៅទីក្រុងហុងកុងដើរថយក្រោយ ទោះជាទីក្រុងនេះបានចាត់ទុកខ្លួនឯងថាជាមជ្ឈមណ្ឌលសាកលលោកក៏ដោយ។

 

 

 

 

តាមការរៀបរាប់ស្រ្តីដែលជាគូស្នេហ៍ស្រឡាញ់ភេទដូចគ្នានេះ ទាក់ទងគ្នាប្រហែល៥ឆ្នាំ ពួកគេទាក់ទងគ្នាបានដោយសារមានចំណង់ចំណូលចិត្តស្រឡាញ់តន្ត្រីដូចគ្នា។ 

 

ប៉ុន្តែពួកគេមិនអាចរៀបការនៅទីក្រុងហុងកុងបានឡើយ ដូច្នេះពួកគេក៏ប្រើប្រាស់ជម្រើសរៀបការនៅបរទេស។ មន្ត្រី​ម្នាក់​នៅ​រដ្ឋ Utah នៃសហរដ្ឋអាមេរិក បាន​ធ្វើ​ពិធីរៀបការឱ្យស្ត្រីទាំង២​យ៉ាង​ឱឡារិក​តាម​រយៈបណ្តាញទំនាក់ទំនងសង្គមអនឡាញ Zoom​ និងមានការចូលរួមពីមិត្តភ័ក្តនិងគ្រួសាររបស់ពួកគេនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី។ អាពាហ៍ពិពាហ៍របស់ស្ត្រីស្រឡាញ់ភេទដូចគ្នាទាំង២នាក់នេះ ទទួលស្គាល់ច្រើនជាង១៥០ប្រទេសលើកលែងទីក្រុងហុងកុង ប្រទេសចិន។

 

គូស្នេហ៍​នេះ​ និយាយ​ថា ពួកគេ​មាន​ការ​ខកចិត្ត ប៉ុន្តែ​មិន​មាន​ការ​ភ្ញាក់ផ្អើល​ឡើយ ​ដែល​ក្រុមប្រឹក្សា​ច្បាប់ទីក្រុង​ហុងកុង​ កាលពី​សប្តាហ៍​មុន​ បាន​បដិសេធ​សេចក្តីព្រាងច្បាប់​ ដែល​នឹង​ផ្តល់​សិទ្ធិ​ស្របច្បាប់​មាន​កំណត់​មួយចំនួនសម្រាប់​គូស្នេហ៍​ភេទ​ដូចគ្នា ដែលរៀបការនៅបរទេស ឬមានទំនាក់ទំនងនៅបរទេស ដោយសារ​ទីក្រុងហុងកុងប្រឈមមុខ​នឹង​ការ​ប្រឆាំង​យ៉ាង ​ខ្លាំង​ពី​ទី​ក្រុង​ប៉េកាំង​។

 

លោកស្រីTsang  បានលើកឡើងថា ការសម្រេចបដិសេធរបស់ទីក្រុងហុងកុង មិនត្រឹមតែប៉ះពាល់ដល់សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាLGBTនោះទេ ប៉ុន្តែសម្រាប់អ្នកដែលយល់ពីតម្លៃសមភាព ពួកគេនឹងស្ទាក់ស្ទើមកទីក្រុងហុងកុង ដោយសារពួកគេ...ប្រហែលអាចបារម្ភ ប្រសិនបើពួកគេមានកូនដែលអាចមានភេទខុសពីភេទដើមកំណើត»។​

 

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025