ថ្ងៃអង្គារ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃអង្គារ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២៥
មន្ត្រីសហរដ្ឋអាមេរិក និងមន្ត្រីចិន បាននិយាយនៅថ្ងៃច័ន្ទ(១៥កញ្ញា) បាននិយាយថា ពួកគេឈានទៅសម្រេចបានកិច្ចព្រមព្រៀងគោល ក្នុងការផ្ទេរភាពជាកម្មសិទ្ធលើការគ្រប់គ្រងបណ្តាញទំនាក់ទំនងសង្គមអនឡាញTikTok ឱ្យទៅស្ថិតនៅក្រោមការគ្រប់គ្រងរបស់សហរដ្ឋអាមេរិក។
ប៉ុន្តែចំពោះការសម្រេចជាលើកចុងក្រោយលើបញ្ហានេះ នឹងត្រូវសម្រេចនៅថ្ងៃសុក្រ(១៩កញ្ញា) នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទរវាងលោកប្រធានាធិបតីអាមេរិកDonald Trump និងលោកប្រធានាធិបតីចិន Xi Jinping។
កិច្ចព្រមព្រៀងលើបណ្តាញសង្គមអនឡាញដ៏មានប្រជាប្រិយភាពTikTok ដែលមានចំនួនអ្នកប្រើប្រាស់១៧០លាននាក់លើទឹកដីអាមេរិក ត្រូវបានចាត់ទុកជា ជោគជ័យដ៏កម្រមួយនៅក្នុងកិច្ចពិភាក្សាដែលមានរយៈពេលច្រើនខែមកនេះ រវាងប្រទេសមហាអំណាចលំដាប់លេខ១ និងលេខ២ប្រចាំពិភពលោកទាំងពីរប្រទេសនេះ។
លោក Li Chenggang មន្ត្រីចរចារពាណិជ្ជកម្មជាន់ខ្ពស់របស់ប្រទេសចិន បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ភាគីទាំង២ បានសម្រេចបាន«ការឯកភាពនៃក្របខ័ណ្ឌមូលដ្ឋាន» ទៅលើការដោះស្រាយបញ្ហាទាក់ទងនឹងបណ្តាញសង្គមអនឡាញTikTok។
កិច្ចប្រជុំរវាងមន្ត្រីអាមេរិកនិងចិន នៅប្រទេសអេស្ប៉ាញ ជាកិច្ចប្រជុំលើកទី៤ក្នុងពេល៤ខែដើម្បីដោះស្រាយទំនាក់ទំនងពាណិជ្ជកម្មតានតឹង រួមនិងថ្ងៃផុតកំណត់របស់TikTok។
ប្រែសម្រួល៖ណាវ័ន្ត