ថ្ងៃច័ន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០២៥

លោកមានឆន្ទៈដាក់ទណ្ឌកម្មលើរុស្ស៊ីប៉ុន្តែអឺរ៉ុបក៏ត្រូវតែពង្រឹងទណ្ឌកម្មរបស់ពួកគេលើរុស្ស៊ី

១៥ កញ្ញា ២០២៥ | ព័ត៌មានអន្តរជាតិ

 

 

លោក Donald Trump ប្រធានាធិបតីអាមេរិក នៅថ្ងៃអាទិត្យ(១៤កញ្ញា) បាននិយាយថា លោក មានឆន្ទៈនឹងដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី ប៉ុន្តែសហភាពអ៊ឺរ៉ុប ត្រូវតែមានចំណាត់ការឱ្យបានសមមាត្រគ្នាជាមួយសហរដ្ឋអាមេរិក។ 

 

«សហភាពអ៊ឺរ៉ុប កំពុងទិញប្រេងពីប្រទេសរុស្ស៊ី។ ខ្ញុំមិនចង់ឱ្យពួកគេទិញប្រេងឡើយ»។ លោកTrump ថ្លែងទៅកាន់អ្នកសារព័ត៌មាន។ ហើយទណ្ឌកម្ម... ដែលពួកគេបានដាក់ទៅលើប្រទេសរុស្ស៊ីមិនតឹងរឹងគ្រប់គ្រាន់ ហើយខ្ញុំមានឆន្ទៈនឹងដាក់ទណ្ឌកម្ម ប៉ុន្តែពួកគេត្រូវតែពង្រឹងទណ្ឌកម្មរបស់ពួកគេ ឱ្យសមស្របសមាមាត្រជាមួយអ្វីដែលខ្ញុំកំពុងធ្វើ»។ 

 

លោកប្រធានាធិបតីTrump ក៏បាននិយាយផងដែរថា លោកជឿថា កិច្ចប្រជុំរវាងលោកVladimir Putin ប្រធានាធិបតីរុស្ស៊ី  និងលោក Vlodymyr Zelenski ប្រធានាធិបតីអ៊ុយក្រែន នឹងកើតឡើងឆាប់ៗ ប៉ុន្តែប្រធានាធិបតីអាមេរិករូបនេះ បាននិយាយថា លោក ត្រូវចូលរួមគ្រប់កិច្ចពិភាក្សា ពីព្រោះ លោកTrumpថា មេដឹកនាំទាំងពីររូបនេះ​ ស្អប់គ្នា ទៅវិញ ទៅមក។ 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025