ថ្ងៃសុក្រ ទី១២ ខែកញ្ញា ឆ្នាំ២០២៥

រដ្ឋាភិបាលម៉ិកស៊ិកបន្តស៊ើបអង្កេតក្រោយផ្ទះរថយន្តធំដឹកឧស្ម័ន

១២ កញ្ញា ២០២៥ | ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលម៉ិកស៊ិក នៅថ្ងៃព្រហស្បតិ៍បានឱ្យដឹងថា រដ្ឋាភិបាលបន្តការស៊ើបអង្កេត ក្រោយកើតមានហេតុការណ៍រថយន្តធំដឹកឧស្ម័នបានផ្ទុះនៅលើផ្លូវហាយវ៉េ។ 

 

 

 

ផ្ទុះរថយន្តដឹកឧស្ម័នដ៏ធំមួយបង្កឱ្យមានភ្លើងឆេះយ៉ាងសន្ធោសន្ធៅនៅលើផ្លូវហាយវ៉េ នៅភាគអាគ្នេយ៍ទីក្រុងម៉ិ​ក​ស៊ី​កូ​នៅថ្ងៃពុធ(១០កញ្ញា)សម្លាប់មនុស្ស៨នាក់ និងរងរបួសយ៉ាងតិច៩៤នាក់ រួមមាន២៨នាក់រងរបួសធ្ងន់។ 
 

គ្រោះថ្នាក់បានកើតឡើងនៅពេលរថយន្តដឹកឧស្ម័នក្រឡាប់ ហើយផ្ទុះនៅលើផ្លូវហាយវ៉េ។ យោងអាជ្ញាធរទីក្រុង​ម៉ិ​ក​ស៊ី​កូ​។ 

 

ក្រុមពន្លត់អគ្គីភ័យបានទៅដល់កន្លែងកើតហេតុភ្លាមៗ និងពន្លត់ភ្លើងដែលកំពុងឆេះ។

 

អំឡុងពេលសន្និសីទសារព័ត៌មាន លោកស្រីប្រធានាធិបតីប្រទេស​ម៉ិ​ក​ស៊ិ​ក Claudia Sheinbaum  បានហៅហេតុការណ៍ដែលកើតឡើងថា ជាគ្រោះមហន្តរាយដ៏អាក្រក់ និងបានគូសបញ្ជាក់ពីភាពចាំបាច់នៃការស៊ើបអង្កេតរកមូលហេតុ ដើម្បីបញ្ជៀសកុំឱ្យកើតមានហេតុការណ៍នេះដដែលៗឡើងវិញ។ 

 

លោកស្រី Sheinbaum  បានបញ្ជាក់ថា ក្រុមហ៊ុនបានសន្យានឹងជួយទៅដល់ជនរងគ្រោះ។ 

 

អាជ្ញាធរនៅបន្តកិច្ចការស៊ើបអង្កេតនៅឡើយពីមូលហេតុដែលបង្កឱ្យរថយន្ដដឹកឧស្ម័នដ៏ធំបានផ្ទុះ។ គ្រោះថ្នាក់នេះ បាននាំឱ្យកើតមានក្តីកង្វល់ទៅលើសុវត្ថិភាព និងការត្រៀមជានិច្ចចំពោះគ្រោះអាសន្ននៅតំបន់មានមនុស្សរស់នៅច្រើន។ 

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025