ថ្ងៃសុក្រ ទី១២ ខែកញ្ញា ឆ្នាំ២០២៥

សហភាពអឺរ៉ុបថា ការចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ គឺជាកត្តាគន្លឹះមួយ ឈានដល់ការព្រៀមព្រៀងពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប 

១២ កញ្ញា ២០២៥ | ព័ត៌មានជាតិ

ដំណើរទស្សនកិច្ចសិក្សាមួយ ត្រូវបានរៀបចំឡើង ចេញពីភ្នំពេញ ទៅកាន់ទីតាំងសិប្បកម្មកែច្នៃប្រហុកសៀមរាប សំណាង សុធី ដែលជាសិប្បកម្មផលិតប្រហុកសៀមរាប ទទួលបានការចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ដែលហៅកាត់ថា GI កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមកិច្ចសហការរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម ហៅកាត់UNIDO ប្រចាំនៅកម្ពុជា និងសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា។

 

 

 

 

 

លោក ឃួន អេវីរ៉ាត លេខាទីមួយ និងជាអនុប្រធានផ្នែកសហប្រតិបត្តិការនៃប្រតិភូសហភាពអឺរ៉ុប ប្រចាំនៅកម្ពុជា បានលើកឡើងថា  ការដែលអនុញ្ញាតឱ្យផលិតផលមួយ ចូលទៅក្នុងទីផ្សារសហភាពអឺរ៉ុប គឺទាមទារលក្ខខណ្ឌតម្រូវជាច្រើន ហើយនៅក្នុងកិច្ចចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប ការចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ គឺកត្តាគន្លឹះមួយ ឈានដល់ការព្រៀមព្រៀងពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប។ 
 

 

 

អត្ថបទ៖ អ៊ីសា ហាសាណះ  រូបភាព៖ ហ៊ុន សុជាតា 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025