ថ្ងៃសុក្រ ទី១២ ខែកញ្ញា ឆ្នាំ២០២៥

អាមេរិករំលឹកខួប២៤ឆ្នាំនៃការវាយប្រហារភេរវកម្ម១១កញ្ញាលើអាគារភ្លោះមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក

១១ កញ្ញា ២០២៥ | ព័ត៌មានអន្តរជាតិ

 

 

ថ្ងៃ១១កញ្ញាឆ្នាំ២០២៥នេះ ជាថ្ងៃគម្រប់ខួប២៤ឆ្នាំ ចាប់តាំងពីកើតមានការវាយប្រហារភេរវកម្ម ទៅលើសហរដ្ឋអាមេរិក នៅថ្ងៃ១១កញ្ញាកាលពីឆ្នាំ២០០១។ 

 

នៅថ្ងៃនោះ មនុស្សជិត៣០០០នាក់ត្រូវបានសម្លាប់ នៅពេលយន្តហោះជាច្រើនគ្រឿងដែលគេចាប់ជម្រិតនោះ បានហោះបុកចូលទីតាំង៣ខុសៗគ្នា មាន អាគារមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក នៅទីក្រុងញូវយ៉ក, យន្តហោះបុកចូលមន្ទីបញ្ចកោណនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី និងយន្តហោះធ្លាក់នៅទីវាលនៅរដ្ឋផេនស៊ីវីនៀ។  

 

ពិធីដ៏ឧឡារិកមួយ នឹងប្រារព្ធធ្វើឡើងនៅថ្ងៃព្រហស្បតិ៍នៅ ​Memorial & Museum ១១កញ្ញា នៅសង្កាត់Lower Manhattan ដែលជាទីតាំងអាគារភ្លោះមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក។ 

 

សម្លេងជួង Bell of Hope នឹងបន្លឺឡើងនៅអាគារព្រះវិហារសាសនាគ្រឹស្ត St. Paul’s Chapel នៅវេលាម៉ោង៨និង៤៦នាទីព្រឹក(ជាពេលដែលយន្តហោះទី១បុកអាគារភ្លោះមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកឆ្នាំ២០០១)។ 

 

បុគ្គលិកមន្ទីរបញ្ចកោណនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី នឹងចូលរួមពិធីរំលឹកខួបនេះ ១ថ្ងៃមុន ថ្ងៃ១១កញ្ញា គឺនៅថ្ងៃពុធ(១០កញ្ញា)។

 

លោក Osama bin Laden និងក្រុមអាល់កៃដា បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារអត្តឃាតនេះកាលពី២៤ឆ្នាំមុន ជាហេតុការណ៍ដែលនាំឱ្យកើតមានសង្គ្រាមដឹកនាំដោយសហរដ្ឋអាមេរិកនៅប្រទេសអាហ្គានីស្ថាន។ 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025