ថ្ងៃពុធ ទី១០ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃពុធ ទី១០ ខែកញ្ញា ឆ្នាំ២០២៥
ទីក្រុងឡុងដ័ នៃចក្រភពអង់គ្លេស ជួបបញ្ហារំខាននៅក្នុងការធ្វើដំណើរនៅថ្ងៃច័ន្ទ ដោយសារកូដកម្មរយៈពេល៥ថ្ងៃរបស់សមាជិកសហជីពផ្លូវដែក សមុទ្រ និងដឹកជញ្ជូន (RMT) ដែលធ្វើឱ្យបណ្តាញផ្លូវក្រោមត្រូវផ្អាកដំណើរការ។
កូដកម្ម បានធ្វើឱ្យស្ថានីយ៍រថភ្លើងបិទដំណើរការ,រថយន្តតាក់ស៊ីឈប់បន្តគ្នាយ៉ាងវែង,អ្នកដំណើររង់ចាំរថយន្តក្រុង, មនុស្សជិះរថយន្តក្រុងឡើងណែនតាន់តាប់,និងបញ្ហាកកស្ទះចរាចរណ៍។
លោកស្រីEna អ្នកដំណើរម្នាក់បានរៀបរាប់ថា ការធ្វើដំណើររបស់លោកស្រីប្រើពេលជិត២ម៉ោងយូរជាងធម្មតា។ រថយន្តក្រុងមានមនុស្សច្រើន។ រដ្ឋាភិបាលនៅពេលនេះ មិនអើពើទៅនិងបញ្ហាប្រាក់ឈ្នួល និងប្រាក់សោធននិវត្តន៍។
កូដកម្ម បានចាប់ផ្តើមនៅថ្ងៃអាទិត្យ។ នៅរវាងថ្ងៃច័ន្ទ និងថ្ងៃព្រហស្បតិ៍ សម្រាប់សេវាកម្មរថភ្លើងនឹងមានតិចតួចឬគ្មានតែម្តង ដោយសារសមាជិករបស់សហជីពRMT ចេញធ្វើកូដកម្មនៅថ្ងៃខុសៗគ្នា។
សមាជិកសហជីព ចេញធ្វើកូដកម្ម ដោយសារជម្លោះទៅលើប្រាក់ឈ្នួល លក្ខខណ្ឌការងារ និងការទាមទាររបស់សហជីពទៅលើការកាត់បន្ថយម៉ោងការងារក្នុងមួយសប្តាហ៍មកត្រឹម៣២ម៉ោង។
អ្នកបើកបរ១០,០០០នាក់ ចេញមកធ្វើកូដកម្ម ដែលប្រាក់ឈ្នួលជាមធ្យមរបស់ពួកគេ នៅពេលនេះ នៅរវាង៧៥០០០ទៅ៨៦០០០អ៊ឺរ៉ូក្នុងមួយឆ្នាំ។
ប្រែសម្រួល៖ណាវ័ន្ត