ថ្ងៃសុក្រ ទី១២ ខែកញ្ញា ឆ្នាំ២០២៥

ផ្ទុះឆ្លងជំងឺកញ្ជ្រិលនៅប្រទេសឥណ្ឌូនេស៊ីកុមារជាច្រើនចូលព្យាបាលនៅមន្ទីរពេទ្យ

១១ កញ្ញា ២០២៥ | ព័ត៌មានអន្តរជាតិ

អាជ្ញាធរប្រចាំនៅខេត្តEast Java នៃប្រទេសឥណ្ឌូនេស៊ី បានបើកយុទ្ធនាការចាក់វ៉ាក់ស៊ាំងទ្រង់ទ្រាយធំ សម្រាប់កុមារជាការឆ្លើយតបទៅនឹងការផ្ទុះឆ្លងរាលដាលជំងឺកញ្ជ្រិលយ៉ាងឆាប់រហ័ស ក្នុងប្រទេសតំបន់អាស៊ានមួយនេះ។ 

 

 

 

 

លោកស្រី Fatimah ម្តាយអ្នកជំងឺម្នាក់ បានរៀបរាប់ថា កូនរបស់លោកស្រីក្តៅខ្លួនរហូត មិនញ៉ាំអាហារ ដូច្នេះលោកស្រី ក៏យកមកមន្ទីរពេទ្យ ហើយក៏ត្រូវសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យរហូតមក។ 

 

ជំងឺកញ្ជ្រិល បានបន្តឆ្លងរាលដាលយ៉ាងឆាប់រហ័ស នៅទូទាំងតំបន់។ ក្នុងពេលត្រឹមតែ១ថ្ងៃ មានកុមារច្រើនជាង១០នាក់ ត្រូវបញ្ជូនចូលមន្ទីរពេទ្យមានជំងឺកញ្ជ្រិល ដែលធ្វើឱ្យតួលេខអ្នកជំងឺសរុបនាពេលបច្ចុប្បន្នដែលស្ថិតនៅក្រោមការព្យាបាល កើនឡើងពី៦៩នាក់ ដល់៧៩នាក់។ ចំណែកតួលេខសរុបករណីសង្ស័យមាន ២៥៣៧នាក់។ 

 

មជ្ឈមណ្ឌលគ្រប់គ្រង និងបង្កាជំងឺឆ្លងប្រទេសឥណ្ឌូនេស៊ី បានឱ្យដឹងថា «ការកើនឡើងតួលេខអ្នកឆ្លងជំងឺកញ្ជ្រិល ជាសញ្ញាព្រមានទៅគ្រប់ភាគីពាក់ព័ន្ធទាំងអស់ថា ជំងឺកញ្ជ្រិល នៅតែជាការគំរាមកំហែងចំពោះកុមាររបស់យើង»។

 

អាជ្ញាធរសុខាភិបាលឥណ្ឌូនេស៊ី ឱ្យដឹងថា នៅថ្ងៃ២២សីហា អាជ្ញាធរបានប្រកាសពីការផ្ទុះឆ្លងជំងឺកញ្ជ្រិល។ ចាប់តាំងពីពេលនោះមក អាជ្ញាធរបានចាក់វ៉ាក់ស៊ាំងជាសាធារណៈបានជិត៦៨ភាគរយនៃប្រជាជនគោលដៅ។ កុមារមិនទាន់បានចាក់វ៉ាក់ស៊ាំង នឹងត្រូវបន្តចាក់វ៉ាក់ស៊ាំងឱ្យជាបន្តទៀត។

 

ចាប់តាំងពីខែមករា ការផ្ទុះឆ្លងជំងឺកញ្ជ្រិលបានបណ្តាលឱ្យមនុស្សយ៉ាងតិច២០នាក់ស្លាប់។ 
 

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025