ថ្ងៃសៅរ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០២៥
អង្គការសហប្រជាជាតិ« United Nations,ឬUN) បានគាំទ្រសេចក្តីប្រកាសរបស់ទីក្រុងញូវយ៉កចំពោះដំណោះស្រាយដោយសន្តិភាពទៅលើបញ្ហារបស់ប៉ាលេស្ទីន និងអនុវត្តន៍គោលនយោបាយដំណោះស្រាយរដ្ឋ២ ។នេះជាការលើកឡើងរបស់លោកStephane Dujarric អ្នកនាំពាក្យរបស់លោកAntonio Guterresអគ្គលេខាធិការអង្គការសហប្រជាជាតិនៅក្នុងសន្និសីទសារព័ត៌មាន នៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កនៅថ្ងៃសុក្រ។
លោក ក៏បានបញ្ជាក់ជាថ្មីប្រឆាំងទៅនឹងផែនការរបស់ប្រទេសអ៊ីស្រាអ៊ែល ក្នុងការសាងសង់លំនៅដ្ឋានខុសច្បាប់ លើទឹកដីតំបន់West Bank។
មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) កាលពីថ្ងៃសុក្រ បានអនុម័តសេចក្តីព្រាងសេចក្តីសម្រេចមួយដែលគាំទ្រសេចក្តីប្រកាសរបស់ទីក្រុងញូវយ៉ក ដោយសម្លេងគាំទ្រ១៤២សម្លេង, ១០សម្លេងប្រឆាំង និង ១២សម្លេងអនុប្បវាទ។
លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែល កាលពីថ្ងៃព្រហស្បតិ៍ បានសច្ចាថា នឹងមិនមានរដ្ឋប៉ាឡេស្ទីនជារៀងរហូត។ ការលើកឡើងដូច្នេះ បានធ្វើឡើងខណៈលោកចុះហត្ថលេខាអនុម័តផែនការសាងសង់សំណង់នៅតំបន់ West Bank។
ប្រែសម្រួល៖ណាវ័ន្ត