ថ្ងៃពុធ ទី០៤ ខែធ្នូ ឆ្នាំ២០២៤

យុគសម័យនៃសម្រស់ជាមួយបច្ចេកវិទ្យាធ្វើឱ្យស្រ្តីកាន់តែមានការងារធ្វើ !  

០២ ធ្នូ ២០២៤ | កម្សាន្ដ

 

នៅក្នុងសិក្ខាសិលាមួយស្តីពី « យុគសម័យនៃសម្រស់ជាមួយបច្ចេកវិទ្យា » កាលពីថ្ងៃទី ២៩ខែវិច្ឆិកាកន្លងមកនេះ មានស្រ្តីជាច្រើនរូបដែលបានប្រែក្លាយខ្លួនជាស្រ្តីមេផ្ទះ ទៅជាអ្នករកស៊ីននៅក្នុងវិស័យខាងសម្រស់ ដែលអាចរកប្រាក់ចំណូលបានច្រើនគួរសមដើម្បីចិញ្ចឹមជីវិត ។ 

 

 

កម្មវិធី The Era of Beauty Tech ឬ យុគសម័យនៃសម្រស់ជាមួយបច្ចេកវិទ្យា បានបញ្ចប់វគ្គសិក្ខាសាលាលើកដំបូងយ៉ាងរលូននិងជោគជ័យ រយះពេល១ថ្ងៃពេញក្នុងកម្មវិធីស្តីពីវិធីសាស្ត្រលុបព័ណសាក់ចិញ្ចើមដោយបច្ចេកវិជ្ជាឡារស៊ែរ និង វិធីសាស្ត្រលុបព័ណសាក់ចិញ្ចើមដោយទឹកថ្នាំ ។

 

 

  ចំពោះវគ្គសិក្សាមួយនេះបានផ្តល់ចំណេះដឹងនិងជំនាញយ៉ាងពិតប្រាដក ដើម្បីចូលរួមចំណែកអភិវឌ្ឍន៏ធនធានមនុស្ស អោយកាន់តែមានគុណភាព ក៏ដូចជាការចូលរួមលើកគុណតំលៃនិងសក្តានុពលជាច្រើនរបស់ លោកគ្រូ អ្នកគ្រូ ក្នុងប្រទេសកម្ពុជាយើង ។ 

 

 

វគ្គសិក្សានេះបានបង្រៀនទាំងទ្រីស្តី និងបង្ហាញការអនុវត្តន៏លើម៉ូដែលជាក់ស្តែង ពីលោកគ្រូ ងួន គឹមស៊ាង ដែលជាសហស្ថាបនិកនិងអគ្គនាយករបស់ក្រុនហ៊ុន CKBS ជាមួយ អ្នកគ្រូ យឹម ស្រីល័ក្ខ ដែលជាគ្រូបណ្តុះបណ្តាលឯកទេសផ្នែក PMU ជាសហស្ថាបនិកនិងអគ្គនាយិការបស់មជ្ឈមណ្ឌលបណ្តុះបណ្តាលនិងថែរក្សារសម្ជស្ស LUXEE ។

 

 

បន្ថែមកាន់តែពិសេសវគ្គសិក្សាមួយនេះក៏បានអញ្ជើញ លោកគ្រូ អ្នកគ្រូ ដែលមានបទពិសោធន៏លើវិស័យ PMU ជាង១០ឆ្នាំ ដើម្បីចូលរួមចែករំលែកពីបទពីសោធន៏ជាក់ស្ដែង ទាក់ទងនឹងប្រធានបទខាងលើ ជាច្រើននាក់ដែលសុទ្ធសឹងតែជាម្ចាស់ហាង ថែរក្សា សម្ផស្សនិងសាលាបណ្ដុះបណ្ដាលជំនាញ PMU ហើយក៏មនាការចូលរួមពីសិក្ខាកាមជាង១០០នាក់ផងដែរ ។

 


The Era of Beauty Tech រៀបចំដោយ CKBS បានសហកាជាមួយ មជ្ឈមណ្ឌល បណ្តុះបណ្តាលនិងថែរក្សារសម្ជស្ស LUXEE។ សម្រាប់ស្រ្តីដែលបានចូលរួមនៅក្នុងកម្មវិធីនេះ ម្នាក់ៗទទួលបានបទពិសោធថ្មីៗជាច្រើនពីវិស័យសម្រស់នៅក្នុងស្រុកខ្មែរ ដែលអាចធ្វើឱ្យពួកគេអាចយកជំនាញនេះទៅប្រកបរបរស៊ីខាងសម្រស់ ដើម្បីបង្កើនប្រាក់ចំណូលនៅក្នុងជីវភាពគ្រួសារ ៕ 

 


 

អត្ថបទ ៖ ម៉ា រីសា  រូបភាព ៖  អ៊ិន អាត

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024