ថ្ងៃព្រហស្បតិ៍ ទី០៥ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃព្រហស្បតិ៍ ទី០៥ ខែធ្នូ ឆ្នាំ២០២៤
លោក នាយករដ្ឋមន្ត្រីអ៊ីស្រាអែលBenjamin Netanyahu បានថ្លែងអំណរគុណដល់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump នៅថ្ងៃអង្គារ(៣ធ្នូ) សម្រាប់ការចេញសេចក្តីថ្លែងការណ៍ដ៏ច្បាស់លាស់មួយ ទាមទារថា ចំណាប់ខ្មាំងដែលឃុំខ្លួននៅGaza ត្រូវដោះលែងនៅមុនថ្ងៃលោកចូលកាន់តំណែងប្រធានាធិបតីអាមេរិកនៅថ្ងៃ២០មករា។
ដូច្នេះថា«សេចក្តីថ្លែងការណ៍របស់លោកTrump បានបន្ថែមកម្លាំងមួយកម្រិតទៀតចំពោះកិច្ចខិតខំប្រឹងប្រែងដែលអ៊ីស្រាអ៊ែលកំពុងធ្វើឡើងដើម្បីឱ្យចំណាប់ខ្មាំងទាំងអស់ត្រូវបានដោះលែង»។អរគុណប្រធានាធិបតីTrump។ នេះជាការលើកឡើងរបស់លោក Netanyahu បានថ្លែងនៅពេលចាប់ផ្តើមកិច្ចប្រជុំគណៈរដ្ឋមន្ត្រី។
នៅលើបណ្តាញទំនាក់ទំនងសង្គម Truth Social នៅថ្ងៃច័ន្ទ(២ធ្នូ) ដោយមិនកំណត់ឈ្មោះក្រុម១ណា, លោកTrump បានលើកឡើងថា ចំណាប់ខ្មាំង ត្រូវតែដោះលែង នៅពេលលោកស្បថចូលកាន់តំណែង។ នេះជាការលើកឡើងដ៏ច្បាស់លាស់បំផុតរបស់លោកDonald Trump ចាប់តាំងពីលោកជាប់ឆ្នោតប្រធានាធិបតីអាមេរិកនៅខែវិច្ឆិកា។
ក្នុងអំឡុងវាយប្រហារក្នុងឆ្នាំ 2023 លើអ៊ីស្រាអែល, ក្រុមហាម៉ាស់ បានចាប់ខ្លួនមនុស្សជាង 250 នាក់ ជាចំណាប់ខ្មាំង។យោងទិន្នន័យរដ្ឋាភិបាលអ៊ីស្រាអ៊ែល។ ប្រហែលពាក់កណ្តាល់នៃចំណាប់ខ្មាំង១០១នាក់ ជាប់ឃុំនៅហ្គាហ្សា ត្រូវបានគេជឿថានៅមានជីវិត។
ប្រែសម្រួល៖ណាវ័ន្ត