ថ្ងៃព្រហស្បតិ៍ ទី០៥ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃព្រហស្បតិ៍ ទី០៥ ខែធ្នូ ឆ្នាំ២០២៤
យន្តហោះ រួមនិងមូលនិធិរបស់ប្រធានាធិបតីរុស្ស៊ី ត្រូវបានប្រើប្រាស់នៅក្នុងកម្មវិធីមួយដែលយកកុមារពីទឹកដីអ៊ុយក្រែនហើយលុបបំបាត់អត្តសញ្ញាណអ៊ុយក្រែនរបស់ពួកគេ និងបានយកពួកគេទៅរស់នៅជាមួយនិងគ្រួសាររុស្ស៊ី។ យោងតាមរបាយការណ៍របស់សាលាសុខភាពសាធារណៈYale ។
ការស្រាវជ្រាវដែលទទួលបានការគាំទ្រពីក្រសួងការបរទេសសហរដ្ឋអាមេរិកចេញផ្សាយកាលពីថ្ងៃអង្គារ (៣ធ្នូ) បានកំណត់អត្តសញ្ញាណកុមារអ៊ុយក្រែនចំនួន៣១៤នាក់
ត្រូវបាននាំយកទៅប្រទេសរុស្ស៊ីអំឡុងពេលដំបូងនៃសង្រ្គាមនៅអ៊ុយក្រែន។
នៅខែមីនា ឆ្នាំ ២០២៣, តុលាការឧក្រិដ្ឋកម្មអន្តរជាតិ(ICC)បានចេញដីកាចាប់ខ្លួនលោកVladimir Putin ប្រធានាធិបតីរុស្ស៊ី និងលោកស្រី Maria Lvova-Belova ស្នងការសិទ្ធិកុមារ ករណីឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងការនិរទេសកុមារ។
នៅពេលនោះ លោកស្រី Lvova-Belova បានលើកឡើងថា ចំណាត់ការរបស់គណៈកម្មការរបស់លោកស្រី បានធ្វើឡើងដោយផ្អែកលើហេតុផលមនុស្សធម៌ដើម្បីការពារកុមារនៅក្នុងតំបន់សង្គ្រាម។
លោក Nathaniel Raymond អ្នកស្រាវជ្រាវលើបញ្ហានេះ បានលើកឡើងថា លោកនឹងបញ្ចូនឯកសារស្រាវជ្រាវទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅថ្ងៃពុធ (៤ធ្នូ)។ លោក Raymond បន្តថា ការស្រាវជ្រាវបានផ្តល់នូវភស្តុតាងបន្ថែមទៀតដែលគាំទ្រការចោទប្រកាន់របស់តុលាការICC ប្រឆាំងនឹងលោកPutineពាក់ព័ន្ធនិងករណីនិរទេសកុមារ។
ប្រែសម្រួល៖ណាវ័ន្ត