ថ្ងៃព្រហស្បតិ៍ ទី០៥ ខែធ្នូ ឆ្នាំ២០២៤

ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol ប្រកាសដកច្បាប់អាជ្ញាសឹក

ក្រោយការប្រកាសច្បាប់អាជ្ញារសឹករបស់លោកប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol, ស្ថានភាពចលាចលក៏បានកើតឡើងដែលគេឃើញថា ទ័ពពិសេសបានសម្រុកចូលទៅក្នុងអាគារសភាតាមបង្អួចដែលបាក់បែក ហើយឧទ្ធម្ភាគចក្រយោធា ហោះសំកាំងពីលើ។

 

 

 

 

បណ្តាក្រុមជំនួយនៅសភា បាន​​ប្រើ​ប្រាស់បំពង់​ពន្លត់​អគ្គិភ័យ​ដើម្បីរារាំងមិនឱ្យយោធាចូលអាគារសភា។ ស្របគ្នា ក្រុមបាតុករយ៉ាងច្រើន បានប៉ះទង្គិចជាមួយប៉ូលីស នៅខាងក្រៅអាគារ។ 

 

ជាការឆ្លើយតបយ៉ាងឆាប់រហ័សក្នុងរយៈពេលត្រឹមតែប៉ុន្មានម៉ោងនៃការប្រកាសច្បាប់អាជ្ញារសឹក ឃើញថា សភាកូរ៉េខាងត្បូង ១៩០រូប ក្នុងចំណោម៣០០រូប បានអនុម័ត្តជាឯកច្ឆន្ទ តម្រូវឱ្យដកច្បាប់អាជ្ញារសឹក។ ក្នុងចំណោមសមាជិកសភាទាំង១៩០រូប មាន១៨រូបមកពីគណបក្សលោកYoon។

 

បន្ទាប់មក ប្រធានាធិបតីកូរ៉េខាងត្បូង បានសម្រេចដកច្បាប់អាជ្ញារសឹក។ 

 

លោក Yoon Suk Yeol ប្រធានាធិបតីកូរ៉េខាងត្បូង បានប្រកាសអនុវត្តន៍ច្បាប់អាជ្ញាសឹកយ៉ាងបន្ទាន់នៅថ្ងៃអង្គារ ចោទប្រកាន់គណបក្សប្រឆាំងដែលគ្រប់គ្រងសភាថា មានការគាំទ្រនយោបាយជាមួយប្រទេសកូរ៉េខាងជើងហើយធ្វើឱ្យរដ្ឋាភិបាលជាប់គាំងដោយសារកម្លាំងប្រឆាំងរដ្ឋ។

 

 

 

 

 

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024