ថ្ងៃព្រហស្បតិ៍ ទី០៥ ខែធ្នូ ឆ្នាំ២០២៤

ប្រធានាធិបតីកូរ៉េខាងត្បូងYoon Suk Yeol ថា លោកនឹងដកច្បាប់អាជ្ញារសឹកវិញ

លោក Yoon Suk Yeol ប្រធានាធិបតីកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃ(៤ធ្នូ)ថា លោក នឹងដកច្បាប់អាជ្ញាសឹកដែលលោកបានប្រកាសនៅប៉ុន្មានម៉ោងមុននេះ ជាការគោរពទៅតាមការបោះឆ្នោតរបស់សភា ដែលប្រឆាំងនឹងវិធានការអនុវត្តន៍ច្បាប់អាជ្ញារសឹក។

 

 

 

 

លោកYoon ប្រធានាធិបតីកូរ៉េខាងត្បូង បានប្រកាសច្បាប់អាជ្ញាសឹកនៅពីថ្ងៃអង្គារ (៣ធ្នូ) ដោយលើកឡើងនូវហេតុផល ដើម្បីរារាំង «កងកម្លាំងប្រឆាំងរដ្ឋ» ពីក្រុមប្រឆាំងនឹងលោក។ បុន្តែសមាជិកសភាដែលខឹងសម្បារ បានបដិសេធច្បាប់អាជ្ញារសឹក ខណៈក្រុមបាតុករយ៉ាងច្រើន ប្រមូលផ្តុំនៅខាងក្រៅសភា។

 

ចំពោះស្ថានភាពដែលកំពុងតែកើតឡើងនៅប្រទេសកូរ៉េខាងត្បូងនៅពេលនេះ ត្រូវបានគេ ចាត់ទុកវិបត្តិនយោបាយដ៏ធំបំផុតរបស់ប្រទេសកូរ៉េខាងត្បូងក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។

 

ការប្រកាសពីច្បាប់អាជ្ញាសឹកយ៉ាងភ្ញាក់ផ្អើលរបស់លោកYoon  ត្រូវបានសមាជិកសភា១៩០រូប បោះឆ្នោតជាឯកច្ឆ័ន្ទបដិសេធ។ គណបក្សនយោបាយរបស់លោកផ្ទាល់ បានជំរុញ ដកច្បាប់អាជ្ញាសឹក។

 

ក្រោមច្បាប់ប្រទេសកូរ៉េខាងត្បូង ប្រធានាធិបតី ត្រូវតែដកច្បាប់អាជ្ញាសឹកភ្លាមៗ ប្រសិនបើសភាទាមទារ ដោយសំឡេងភាគច្រើន។

 

ប្រទេសកូរ៉េខាងត្បូងជាប្រទេសប្រជាធិបតេយ្យមួយចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០ និងជាសម្ព័ន្ធអាមេរិក ហើយក៏ប្រទេសសេដ្ឋកិច្ចតំបន់អាស៊ី , ប៉ុន្តែវិបត្តិនាពេលនេះនៅប្រទេសកូរ៉េខាងត្បូង នាំឱ្យមានការព្រួយបារម្មណ៍ពីអន្តរជាតិ។
 

 

 

 

 

 

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024