ថ្ងៃព្រហស្បតិ៍ ទី០៥ ខែធ្នូ ឆ្នាំ២០២៤

គណបក្សប្រឆាំងកូរ៉េខាងត្បូងដាក់សំណើរច្បាប់ស្នើចោទប្រកាន់ប្រធានាធិបតីYoon Suk Yeol

 

 

គណបក្ស​ប្រឆាំង​របស់ប្រទេសកូរ៉េ​ខាងត្បូង​ចំនួន​៦គណបក្ស បាន​ដាក់​ស្នើ​ច្បាប់មួយ​នៅ​រសៀល​ថ្ងៃ​ពុធ (៤​ធ្នូ) ស្នើសុំឱ្យ​ចោទប្រកាន់ លោក​ប្រធានាធិបតីYoon Suk Yeol ។

 

លោក Yoon បានប្រកាសច្បាប់អាជ្ញាសឹកនៅល្ងាចថ្ងៃអង្គារ (៣ធ្នូ) ប៉ុន្តែនៅប៉ុន្មានម៉ោងក្រោយមក បានសម្រេចលុបចោលច្បាប់អាជ្ញាសឹកវិញ។ ព្រឹត្តិការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលនេះ បានបង្ហាញពីវិបត្តិនយោបាយនៅក្នុងប្រទេសសេដ្ឋកិច្ចធំបំផុតទី៤មួយនេះរបស់អាស៊ី។

 

រដ្ឋសភា​ជាតិប្រទេសកូរ៉េខាងត្បូង អាចចោទប្រកាន់ប្រធានាធិបតី ប្រសិនបើសមាជិកសភាច្រើនជាង២ភាគ៣ បោះឆ្នោតគាំទ្រ។ សវនាការកាត់ទោសនឹងធ្វើឡើងក្រោមស្ថាប័នតុលាការរដ្ឋធម្មនុញ្ញា

 

ការបោះឆ្នោតរបស់សភា ទៅលើការចោទប្រកាន់ប្រធានាធិបតី រំពឹង នឹងធ្វើឡើងនៅថ្ងៃទី៦ឬ៧ខែធ្នូ។ 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024