ថ្ងៃពុធ ទី០៤ ខែធ្នូ ឆ្នាំ២០២៤

“Moana 2” បំបែកកំណត់ត្រារកបាន ៣៨៦ លានដុល្លារក្នុងសប្ដាហ៍ដំបូង

០២ ធ្នូ ២០២៤ | កម្សាន្ដ

 

ភាពយន្តដ៏ធំប្រចាំឆ្នាំរបស់ Disney គឺ “Moana 2” បានបំបែកកំណត់ត្រាប្រវត្តិសាស្ត្រ ដោយអាចរកចំណូលសប្ដាហ៍ដំបូងបានដល់ ៣៨៦ លានដុល្លារ ជាចំនួនច្រើនបំផុតធៀបនឹងភាពយន្តចេញបញ្ចាំងក្នុងកំលុងពិធីបុណ្យ Thanksgiving គ្រប់ឆ្នាំទាំងអស់។
 

 

“Moana 2” (ម៉ូអាណាធូ) ដែលនិយាយពីដំណើរផ្សងព្រេងឆ្លងកាត់មហាសមុទ្រជាបន្តរបស់ស្រីតូច Moana បានក្លាយជាភាពយន្តលេខ១លើតារាង Box Office សប្ដាហ៍នេះ បន្ទាប់ពីអាចរកចំណូលក្នុងសប្ដាហ៍កន្លងទៅបានរហូតដល់ ២២១ លានដុល្លារនៅអាមេរិកខាងជើង។ 

 


គិតរួមទាំងចំណូលពីប្រទេសផ្សេងៗចំនួន ១៦៥ លានដុល្លារទៀត ធ្វើឱ្យភាពយន្តនេះអាចរកចំណូលជុំវិញពិភពលោកបានដល់ជាង ៣៨៣ លានដុល្លារនៅសប្ដាហ៍ដំបូង ដែលច្រើនជាងចំណូលសរុប ២ សប្ដាហ៍របស់ភាពយន្ត “Wicked” ទៅទៀត។ 

 


បន្ទាប់ពីអាចរកចំណូលនៅអាមេរិកបាន ១១៧ លានដុល្លារបន្ថែមទៀតក្នុងសប្ដាហ៍ទី២របស់ខ្លួន ភាពយន្ត “Wicked” របស់ Ariana Grande (អារីអាណា ហ្ក្រេនដេ) បានចុះមកចំណាត់ថ្នាក់ ទី២ នៅសប្ដាហ៍នេះ ខណៈចំណូលសរុបទូទាំងពិភពលោកគឺ ៣៦០ លានដុល្លារ។

 


គួររំឭកថា ភាពយន្ត “Moana” វគ្គដំបូងដែលចេញកាលពីឆ្នាំ២០១៦ ក៏បានទទួលជោគជ័យខ្លាំងផងដែរលើតារាង Box Office ថែមទាំងបានក្លាយជាភាពយន្តដែលមានការទស្សនាលើ Online Platforms ច្រើនបំផុតនៅពេលចេញផ្សាយអនឡាញកាលពីឆ្នាំ២០២៣។

 


សម្រាប់វគ្គទី២នេះ ភាពយន្ត “Moana” ត្រូវបានដឹកនាំដោយផលិតករបីរូបរួមមានលោក David Derrick Jr (ដេវីត ដឺរិក ជូនៀ), Jason Hand (ចេសុន ហេន) និង Dana Ledoux Miller (ដាណា ឡេឌុក មីលើ) ខណៈមានការវិលត្រលប់របស់តារាស្រី Auli’i Cravalho (អូលីអ៊ី ក្រាវ៉ាល្យ៉ូ) និងតារាប្រុស The Rock មកបញ្ចូលសំឡេងតួអង្គឯកទាំង២ ៕

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024