ថ្ងៃសុក្រ ទី០៥ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី០៥ ខែកញ្ញា ឆ្នាំ២០២៥
តារារ៉េបល្បីឈ្មោះ ឃីងឈី ដែលទស្សនិកជនស្គាល់ថាជាតារាពូកែខាងពាក្យពេចន៍ប្រកបដោយអត្តន័យក្នុងបទមច្រៀងបបែបរ៉េប បានបង្ហាញក្តីនឹករឮកដល់អតីត Coach RuthKo ជាពន់ពេក ខណៈRAPPER FIGHTER រដូវកាលទី២ កំពុងចាប់ផ្តើម ។
ដោយមានការចូលរួមឧបត្ថម្ភផ្តាច់មុខដោយ GANZBERG SNOW សហការជាមួយស្ថានីយទូរទស្សន៍ទំនើបភីអិនអិន កម្មវិធីប្រឡងចម្រៀងរ៉េបដ៏ធំសម្បើម RAPPER FIGHTER រដូវកាលទី២ បានត្រឡប់មកវិញ ដើម្បីបន្តបេសកម្មស្វែងរកម្ចាស់ជយលាភីជំនាន់ថ្មី ដែលមានទេពកោសល្យខ្ពស់ក្នុងការប្រើវោហាសព្ទ ពាក្យពេចន៍ចុងជួន បង្កើតជាឃ្លាប្រយោគដ៏មានន័យក្នុងទម្រង់នៃសិល្បៈរ៉េបសម័យថ្មីដែលស្រទាប់យុវវ័យកំពុងផ្ទុះការគាំទ្រខ្លាំង។
ជាក់ស្តែង កាលពីសប្តាហ៍កន្លងទៅ ភីអិនអិនបានរៀបចំពិធីសន្និសីទសារព័ត៌មានផ្លូវការ RAPPER FIGHTER រដូវកាលទី ២ យ៉ាងកក្រឹកកក្រេង នៅស្ថានីយទូរទស្សន៍ទំនើបភីអិនអិន ព្រែកព្នៅ ដោយមានការចូលរួមពីថ្នាក់ដឹកនាំស្ថានីយទូរទស្សន៍ភីអិនអិន ថ្នាក់ដឹកនាំក្រុមហ៊ុន GANZBERG ផលិតករ គ្រូបង្វឹក តារាចម្រៀងរ៉េបល្បីៗ រួមទាំងសិល្បករ-សិល្បការនីជាច្រើនរូប និងបានប្រកាសអំពីដំណើរការរៀបចំការប្រកួតរដូវកាលទី២នេះផងដែរ។
លោក រ៉ូមីអូ ផលិតករដឹកនាំកម្មវិធី RAPPER FIGHTER ឱ្យដឹងថា RAPPER FIGHTER រដូវកាលទី ២ រឹតតែថ្មី រឹតតែពិសេសខ្លាំងជាងមុន ទាំងការរៀបចំតុបតែងឆាក និងវិញ្ញាសារប្រកួត ដែលក្រុមការងារ និង Coach ទាំង ៤ រូប រួមមាន ក្រុមក្មេងខ្មែរ លោក ជា សុជាតិ និងលោក កៅ ពន្លឺ លោក វុទ្ធា និងកំពូលស្ទាយសម្លេងរ៉េប លោក KINGCHI បានសម្រិតសម្រាំងយ៉ាងយកចិត្តទុកដាក់ ធ្វើយ៉ាងណាចម្រាញ់យកអ្នកឈ្នះដ៏មានគុណភាព ទាំងសម្លេង គំនិតច្នៃប្រតិដ្ឋ និងការប្រើប្រាស់ពាក្យពេចន៍បង្កើតជាចម្រៀងរ៉េបដែលគ្រប់គ្នាអាចស្តាប់បាន។
ស្របពេលដែលការប្រឡងចម្រៀងរ៉េបដ៏ធំសម្បើម RAPPER FIGHTER រដូវកាលទី២ កំពុងចាប់ផ្តើម ស្តេចពាក្យជួនក្នុងវិស័យរ៉េប King Chi និង Coach ៣រូបទៀត គឺ លោក ជា សុជាតិ និងលោក កៅ ពន្លឺ លោក វុទ្ធា ក៏បានបង្ហាញក្តីនឹករឮកជាពន់ពេកចំពោះ តារារ៉េប RuthKo ដែលលោកបានចាកឆ្ងាយទៅ ដែលធ្លាប់ពួតដៃគ្នាសាងកម្មវិធីនេះឡើងមក ប៉ុន្តែពេលនេះបែរជាគ្មានរូបលោកទៅវិញ។
ទោះជាយ៉ាងនេះក្តី គ្រូបង្វឹកល្បីឈ្មោះលោក ឃីងឈី និង Coach ទាំង ៣ រូប សប្បាយចិត្តដែលគ្មាននរណាមកជំនួសកន្លែង RuthKo នោះឡើយ ជាហេតុធ្វើឱ្យគ្រប់គ្នាយល់ថ្ងៃ RuthKo នៅជាមួយយើងគ្រប់ពេលវេលា ថែមទាំងហ៊ានអះអាងថា ទោះពេលនេះ RuthKo មិននៅ តែការប្រឡង RAPPER FIGHTER រដូវកាលទី២ នឹងរឹតតែរន្ថើនខ្លាំងជាងរដូវកាលមុនទៅទៀត។
RAPPER FIGHTER ជាទំរង់នៃការប្រឡងចម្រៀងរ៉េប រៀបចំឡើងយ៉ាងសម្រិតសម្រាំង ដែលមានលក្ខណៈពិសេសជាច្រើន ទាំងការរចនាស្ទាយបែប Khmer Hip-Hop នៃវគ្គនីមួយៗ ព្រមទាំងបំពាក់បច្ចេកវិទ្យាចុះឈ្មោះ ដោយប្រើ QR កូដ និងតំណរភ្ជាប់ Link ងាយស្រួលក្នុងការទិញពាក្យពីគ្រប់ទីកន្លែងទូទាំងប្រទេស។ប្រឡងចម្រៀងរ៉េប RAPPER FIGHTER រដូវកាលទី២ នៅតែបើកទទួលពាក្យពីមិត្តៗយុវវ័យដដែល ដោយលោកអ្នកគ្រាន់តែចូលទៅកាន់ផេកផ្លូវការ Rapper Fighter ហើយ ស្កេន QR Code រួចបំពេញព័ត៌មាន និងវីដេអូបង្ហាញទេពកោសល្យនៃការរ៉េប ជាមួយការចុះឈ្មោះទិញពាក្យត្រឹមតែ ១ម៉ឺនរៀលប៉ុណ្ណោះ។
កាន់តែពិសេសចំពោះ ទឹកប្រាក់រង្វាន់សម្រាប់ម្ចាស់ជ័យលាភី រហូតដល់ ៦០លានរៀល រួមជាមួយកុងត្រាការងារពីភីអិនអិន និងការងារ Concert ជាច្រើនពីដៃគូររបស់យើងមាន ស្រាបៀរ GANZBERG SNOW ស្រាបៀរ GANZBERG ភេសជ្ជៈ IDOL ភេសជ្ជៈ BOOSTRONG រួមទាំងទឹកផ្លែឈើ Freshy ផងដែរ៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច និង ឆិល សុភ័ស្ត