ថ្ងៃសៅរ៍ ទី១២ ខែកក្កដា ឆ្នាំ២០២៥

កម្រឃើញទិដ្ឋភាពបែបនេះណាស់! តែ ករុណា ពេជ្រ និង យក់ ថិតរដ្ឋា នឹងបង្ហាញឱ្យហ្វេនៗ បានឃើញដ៏ភ្ញាក់ផ្អើលនៅ CAMBODIA LITE Stationនៅ PNN 

១០ កក្កដា ២០២៥ | កម្សាន្ដ

 

ករុណា ពេជ្រ និង យក់ ថិតរដ្ឋា នឹងបង្ហាញវត្តមានរួមគ្នានៅ CAMBODIA LITE Station យប់ថ្ងៃសុក្រស្អែកនេះ ជាមួយរស់ជាតិបែបថ្មីប្លែកដែលទស្សនិជនមិនធ្លាប់ឃើញពីមុនមក។

 


តារាចម្រៀង២ដួងធ្លាប់ក្រសោបការគាំទ្រខ្លាំងពីទស្សនិកជននាពេលកន្លងទៅគឺលោក ករុណា ពេជ្រ និងអ្នកនាង យក់ ថិតរដ្ឋា ពេលនេះបានត្រឡប់មកពង្រឹងទីផ្សារសិល្បៈខ្លាំងឡើងវិញជាមួយរសជាតិថ្មីប្លែកសម្រាប់អ្នកគាំទ្រ និងមហាជនទូទៅ។

 

 

អ្វីដែលពិសេសនោះ នៅយប់ថ្ងៃសុក្រ ទី១១ ខែកក្កដា ឆ្នាំ២០២៥នេះ អ្នកទាំងពីរនឹងបង្ហាញវត្តមានក្នុងកម្មវិធី CAMBODIA LITE Station  ដោយនឹងលើកយកបទចម្រៀងពីរោះៗ មកបង្ហាញជូនទស្សនិកជន ជាពិសេសគឺអ្នកគាំទ្ររបស់អ្នកទាំងពីរ។ 

 


សម្រាប់អ្នកដែលកើតឆ្នាំ៨០ជាង ឬ៩០ជាង គឺកាន់តែពិសេស ដោយសារតែតារាចម្រៀងទាំងពីរដួង និងលើកយកបទចម្រៀងចាស់ៗរបស់ខ្លួន រំលឹកឡើងវិញនូវអនុស្សាវរីយ៍ ដែលជាការចងចាំមិនអាចបំភ្លេចបាន ដោយមានការប្រគំបទភ្លេងបែប Acoustic យ៉ាងពីរោះរណ្តំចិត្ត។ 

 


មិនត្រឹមតែប៉ុណ្ណោះកម្មវិធី CAMBODIA LITE Station ក៏មិនអាចបំភ្លេចបានដែរជាមួយវត្តមានពិធីករលោក យ៉ារ៉ូ ដែលតែងតែដំណើរការកម្មវិធីនេះអោយមានភាពរលូន ជាពិសេសនាំយកនូវភាពសប្បាយរីករាយជាមួយសំនួរ និងពាក្យពេចន៍បែបសំណើចជាមួយតារាកិត្តិយស។ 

 

 


ចង់ទទួលបានភាពសប្បាយរីករាយទាំងនេះកុំភ្លេចរង់ចាំតាមដានទស្សនាកម្មវិធី CAMBODIA LITE Station ចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ ចាប់ពីវេលាម៉ោង ៨យប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕ 

 

 


 

 

 

អត្ថបទ និងរូបភាព ៖ PNN 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025