ថ្ងៃសៅរ៍ ទី១២ ខែកក្កដា ឆ្នាំ២០២៥

១ឆ្នាំក្រោយការបាញ់ប្រហារលើTrumpអ្នកវិភាគនិយាយថាហិង្សានយោបាយនិងការគំរាមកំហែងនៅតែកើនឡើង

១១ កក្កដា ២០២៥ | ព័ត៌មានអន្តរជាតិ

នៅថ្ងៃ១៣កក្កដាខាងមុខនេះ ជាពេលវេលាមួយឆ្នាំ ចាប់តាំងពីកើតមានការបាញ់ប្រហារ បានរំខានដល់យុទ្ធនាការបោះឆ្នោតរបស់លោកប្រធានាធិបតីអាមេរិក Donald Trump នៅរដ្ឋPennsylvania។

 

 

 

កាលពីថ្ងៃ១៣កក្កដាឆ្នាំ២០១៤ នៅពេលលោកTrumpចាប់ផ្តើមននិយាយទៅកាន់ក្រុមអ្នកគាំទ្រ ក៏កើតមានហេតុការណ៍បាញ់ប្រហារលើរូបលោក នាំឱ្យលោករងរបួសស្លឹកត្រចៀកខាងស្តាំ ដោយសារគ្រាប់កាំភ្លើង។ ហេតុការណ៍នេះ បានបណ្តាលឱ្យអ្នកគាំទ្រប្រធានាធិបតីអាមេរិករូបនេះ១នាក់ស្លាប់ និង២នាក់ផ្សេងទៀតរងរបួស។ ចំណែកជនដៃដល់មានឈ្មោះថា Thomas Matthew Crooks អាយុ២០ឆ្នាំ ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចបាញ់សម្លាប់។ 

 

លោកស្រី Rachel Kleinfeld មន្ត្រីនៅអង្គការសម្រាប់សន្តិភាពអន្តរជាតិ Carnegie Endowment ប្រចាំនៅទីក្រុងវ៉ាស៊ីនតោន បានលើកឡើងដូច្នេះថា «នៅពេលយើងឃើញហិង្សានយោបាយកើនឡើងនៅសហរដ្ឋអាមេរិក ឬអន្តរជាតិ គឺថាស្ទើតែជាទូទៅទៅហើយ ដែលបញ្ហានេះមានជាប់ទាក់ទងទៅនឹងអ្នកនយោបាយ ដែលប្រើប្រាស់វោហាសាស្ត្ររបស់ពួកគេ ស្តាប់មើលទៅអំពើហិង្សាជាបញ្ហាធម្មតា។  

 

លោកស្រីបន្ថែមថា «ពួកគេ បាន​ឮអ្នកនយោបាយនិយាយពីមនុស្សដទៃក្នុងន័យហិង្សាខ្លាំង ពួកគេក៏យល់ថា ប្រហែលពួកគេអាចវាយប្រហារទៅលើអ្នកទាំងអស់នោះបាន។ ដូច្នេះហើយអំពើហិង្សាក៏បានកើនឡើង។ បន្ទាប់មក មនុស្សធម្មតាជាច្រើនបានចាប់ផ្តើមយល់ថា អំពើហិង្សាជាបញ្ហាធម្មតា ពេលនេះហើយដែលអំពើហិង្សាកាន់តែបន្តកើនឡើង។ នេះជាលទ្ធផលដែលយើងបានឃើញ អំពើហិង្សា នៅសហរដ្ឋអាមេរិក។ ពាក្យសំដីអ្នកនយោបាយ កាន់តែមានហិង្សា អំពើហិង្សាក៏កើតឡើងច្រើនជាទូទៅ»។

 

អ្នកធ្វើយុទ្ធនាការប្រឆាំងអំពើហឹង្សា បានលើកឡើងពីការព្រួយបារម្ភទៅនិងបញ្ហាវោហាសាស្ត្រដែលកើនឡើងនៅអាមេរិក ដោយសារតែភាពលំអៀងផ្នែកនយោបាយក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ និងថ្មីៗនេះ ដោយសារតែការប្រឆាំងទៅវិញទៅមក ក្នុងអំឡុងសង្គ្រាមអ៊ីស្រាអែល-ហ្គាហ្សា។

 

លោក James A. Piazza សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនៅមហាវិទ្យាល័យ Penn State បានលើកឡើងដូច្នេះ«លោកសង្ឃឹមថាហេតុការណ៍ប៉ុនប៉ងឃាតកម្មដែលបានកើតឡើងនៅរដ្ឋPennsylvania នឹងធ្វើឱ្យបណ្តាអ្នកនយោបាយទាំងឡាយ កាត់បន្ថយភាពតានតឹង និងនិយាយភាសាគ្មានកំហឹង ប៉ុន្តែជាភាសាប្រកបទៅដោយការគោរព»។ 

 

កាលពីខែឧសភា ប៉ូលីសអាមេរិកឱ្យដឹងថា មានការគំរាមកំហែងចំនួន៩៤០០ដង ប្រឆាំងទៅនឹងសមាជិកសភានៅឆ្នាំមុន ជាចំនួនច្រើនជាងទ្វេដង បើធៀបនឹងពេលវេលា១ទសវត្សរ៍មុន។

 

កាលពីឆ្នាំមុន លោកប្រធានាធិបតីអាមេរិក Donald Trump ទទួលរងការប៉ុនប៉ងធ្វើឃាត២ដង។

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025