ថ្ងៃសៅរ៍ ទី១២ ខែកក្កដា ឆ្នាំ២០២៥

មនុស្សយ៉ាងតិច១០នាក់ស្លាប់ក្នុងគ្រោះថ្នាក់បាក់ស្ពាននៅប្រទេសឥណ្ឌា

១០ កក្កដា ២០២៥ | ព័ត៌មានអន្តរជាតិ

មនុស្សយ៉ាងតិច១០នាក់ស្លាប់ ក្រោយស្ពាន បាក់នៅរដ្ឋគូចារ៉ាតភាគខាងលិចប្រទេសឥណ្ឌានៅថ្ងៃពុធ(៩កក្កដា)។ យោងសារព័ត៌មានរ៉យទ័រ។

 

 

 

 

ប្រតិបត្តិការសង្គ្រោះ នៅបន្តធ្វើឡើង។ 

 

តាមសារព័ត៌មានក្នុងតំបន់ឱ្យដឹងថា ក្នុងហេតុការណ៍បាក់ស្ពាន មានរថយន្ត៥គ្រឿងបានធ្លាក់ចូលក្នុងទន្លេ ។ 

 

រថយន្តដឹកប្រេង១គ្រឿង ត្រូវបានគេមើលឃើញថា ស្ថិតនៅចម្ងាយតែប៉ុន្មានម៉ែត្រតែប៉ុណ្ណោះពីកំណាត់ស្ពានដែលបាក់នោះ ខណៈក្រុមសង្គ្រោះ ស្រង់សាកសពជនរងគ្រោះពីទឹកទន្លេនៅខាងក្រោមស្ពាន។ 

 

ប្រជាជនក្នុងតំបន់ម្នាក់ដែលសុំមិនប្រាប់ឈ្មោះ បាននិយាយថា នៅម៉ោង៧និង១៥នាទីព្រឹក នៅពេលបានដឹកដំណឹងនេះ ក៏ប្រញ៉ាប់មកកន្លែងកើតហេតុ។ រថយន្តដឹកទំនិញ,រថយន្តទេសចរណ៍ និងរថយន្តដឹកជញ្ជូនសាធារណៈ បានធ្លាក់ទៅក្នុងទឹកទន្លេ។ ក្រោយមកមនុស្សម្នា ក៏បានមកកាន់ទីនេះ។ ក្រុមសង្គ្រោះក៏បានមកដល់ផងដែរ។ ពួកគេ ក៏ចាប់ផ្តើមស្វែងរកសាកសពជនរងគ្រោះ។  

 

អាជ្ញាធរឥណ្ឌា បានឱ្យសារព័ត៌មានក្នុងស្រុកដឹងថា សាកសពមនុស្ស៩នាក់ ត្រូវបានស្រង់ចេញពីទឹក ហើយមនុស្ស៦នាក់ផ្សេងទៀត កំពុងទទួលបានការសង្គ្រោះ។ 
 

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025