ថ្ងៃសៅរ៍ ទី១២ ខែកក្កដា ឆ្នាំ២០២៥

តម្លៃ​កាហ្វេនិង​ទឹកក្រូចនៅអាមេរិក​អាចឡើងថ្លៃបើ​Trumpដាក់ពន្ធខ្ពស់លើប្រេស៊ីល

១១ កក្កដា ២០២៥ | ព័ត៌មានអន្តរជាតិ

អ្នក​ប្រើ​ប្រាស់​នៅ​សហរដ្ឋ​អាមេរិក ​ប្រឈម​នឹង​ការ​ឡើង​ថ្លៃ​យ៉ាង​ខ្លាំង​ទៅលើ​អាហារ​សំខាន់​ដូច​ជា​កាហ្វេ និង​ទឹក​ក្រូច ប្រសិនបើរដ្ឋបាលលោកប្រធានាធិបតីអាមេរិក Donald Trump ប្រកាន់ខ្ជាប់នូវផែនការរបស់ខ្លួន ដាក់ពន្ធ៥០ភាគរយ ទៅលើទំនិញនាំចូលទាំងអស់ពីប្រទេសប្រេស៊ីល។ នេះជាការលើកឡើងពីពាណិជ្ជករ និង​អ្នក​ជំនាញ​នៅ​ថ្ងៃ​ព្រហស្បតិ៍(១០កក្កដា)។

 

 

 

 

លោកប្រធានាធិបតីអាមេរិក Donald Trump បានប្រកាសពន្ធថ្មីនៅថ្ងៃពុធ(៩កក្កដា) រួមមានការតំឡើងពន្ធទៅលើទំនិញនាំចូលពីប្រទេសប្រេស៊ីល ពី១០ភាគរយ ទៅ៥០ភាគរយ មានសុពលភាពចាប់ពីថ្ងៃ១សីហា ទោះជាពាណិជ្ជកម្មរបស់អាមេរិកនាំចេញ ទៅប្រទេសប្រេស៊ីល ច្រើនលើសប្រេស៊ីលនាំចូលអាមេរិកដល់ទៅ៧,៤ពាន់ លានដុល្លារអាមេរិកក៏ដោយ។ យោងទិន្នន័យការិយាល័យស្ថិតិរបស់អាមេរិក។ 
 

សម្រាប់វិស័យកសិកម្ម ប្រទេសប្រេស៊ីល បានផលិតកាហ្វេអារ៉ាប៊ីកាជិតពាក់កណ្តាលនៅទូទាំងពិភពលោក ហើយប្រេស៊ីលក៏ជាប្រទេសផលិត ទឹកកក្រូចធំបំផុតរបស់ពិភពលោកផងដែរ  មានចំនួនប្រមាណ៨០ភាគរយនៃការនាំចេញសាកល។ យោងទិន្នន័យឧស្សាហកម្ម។ 

 

សហរដ្ឋអាមេរិកជាទីផ្សារកាហ្វេធំបំផុតនៅក្នុងពិភពលោកហើយជិត១ភាគ៣នៃកាហ្វេនៅអាមេរិក នាំចូលពីប្រទេសប្រេស៊ីល ហើយនៅប៉ុន្មានឆ្នាំចុងក្រោយនេះ បាននាំចេញកាហ្វេ១កញ្ចប់ទម្ងន់៦០គីឡូក្រាមចំនួនប្រហែល៨លានកញ្ចប់ជាប្រចាំឆ្នាំទៅអាមេរិក។ យោងក្រុមឧស្សាហកម្ម។

 

ច្រើនជាងពាក់កណ្តាលនៃទឹកក្រូចលក់នៅអាមេរិក ក៏នាំចូលមកពីប្រទេសប្រេស៊ីលផងដែរ។ នេះបានបង្ហាញពីតួនាទីយ៉ាងសំខាន់របស់ប្រទេសប្រេស៊ីល ជាអ្នកផ្គត់ផ្គង់ដ៏សំខាន់មួយនៃទំនិញប្រើប្រាស់ប្រចាំថ្ងៃ។ 
 

 

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025