ថ្ងៃសៅរ៍ ទី១២ ខែកក្កដា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី១២ ខែកក្កដា ឆ្នាំ២០២៥
តួឯកទាំង ៤ ពីភាពយន្ត “Fantastic Four” ថ្មីរបស់ Marvel បានចូលរួមព្រឹត្តការណ៍ជំនួបអ្នកគាំទ្រខ្សែភាពយន្តរបស់ខ្លួន ដែលបានរៀបចំឡើងយ៉ាងអធិកអធមនៅប្រទេសអាល្លឺម៉ង់។
តារាសម្ដែងស្រីអង់គ្លេស Vanessa Kirby បានបង្ហាញរូបរាងរបស់នាងខណៈកំពុងមានផ្ទៃពោះ នៅពេលចូលរួមជាមួយតួសម្តែងក្នុងរឿង "The Fantastic Four: First Steps" ផ្សេងទៀតរួមមានតារាប្រុស Pedro Pascal, Joseph Quinn និង Ebon Moss-Bachrach នៅក្នុងព្រឹត្តិការណ៍ជំនួបអ្នកគាំទ្រដ៏ធំនៅឯទីក្រុងបែរឡាំង ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី៨ ខែកក្កដា។
តារាស្រីវ័យ ៣៧ ឆ្នាំកំពុងមានផ្ទៃពោះកូនដំបូងជាមួយគូស្នេហ៍របស់ខ្លួនគឺអតីតកីឡាករ Lacrosse លោក Paul Rabil។តួឯកទាំងបួនដែលបច្ចុប្បន្នកំពុងមមាញឹកក្នុងការធ្វើដំណើរទេសចរណ៍ទៅកាន់ប្រទេសផ្សេងៗជាច្រើនដើម្បីផ្សព្វផ្សាយភាពយន្តថ្មីពី Marvel Studios មួយនេះ បានបង្ហាញពីអារម្មណ៍គ្រួសារដែលកើតមានកាន់តែជិតស្និទ្ធក្នុងចំណោមពួកគេ ដូចជាក្នុងភាពយន្តដែលពួកគេសម្ដែងដែរ។
ដឹកនាំដោយលោក Matt Shakman ភាពយន្តថ្មីនេះនឹងណែនាំពីគ្រួសារទីមួយរបស់ Marvel ដែលបង្កើតឡើងដោយ Hero ទាំងបួនរួមមាន Mister Fantastic, Invisible Woman, Human Torch និង The Thing ដោយពួកគេនឹងត្រូវចាប់ផ្តើមបេសកកម្មការពារផែនដី ខណៈត្រូវរក្សាតុល្យភាពតួនាទីរបស់ពួកគេជាវីរបុរស និងចំណងគ្រួសារផងដែរ។ភាពយន្ត "The Fantastic Four: First Steps" នឹងចាប់ផ្តើមចាក់បញ្ចាំងតាមរោងភាពយន្តជាសកលនៅថ្ងៃទី ២៣ ខែកក្កដានេះ ៕
ប្រែសម្រួល៖ វ៉ាន់ថន