ថ្ងៃសៅរ៍ ទី១២ ខែកក្កដា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី១២ ខែកក្កដា ឆ្នាំ២០២៥
ក្រោយពីបានតំណែងជាពិធីករ និងពិធីការិនីដដែលនៅកម្មវិធី Rapper Fighter រដូវកាលទី២ ស្រីស្អាត ហ្វាហ្វាង និងអ្នករ៉េបវ័យក្មេង ហេង បានប្ដេជ្ញាចិត្តរួមនឹងថានឹងធ្វើឱ្យកម្មវិធីកាន់តែប្លែក និងជក់ចិត្តសម្រាប់ទស្សនិកជន។
កម្មវិធីប្រឡងចម្រៀងរ៉េបដ៏ធំសម្បើម RAPPER FIGHTER SEASON 2 កំពុងប្រព្រឹត្តិឡើង ក្រោមការចូលរួមឧបត្ថម្ភផ្តាច់មុខដោយ GANZBERG SNOW សហការជាមួយស្ថានីយទូរទស្សន៍ទំនើបភីអិនអិន។
ជាក់ស្តែង ពិធីសន្និសីទសារព័ត៌មានផ្លូវការ RAPPER FIGHTER រដូវកាលទី ២ ត្រូវបានប្រារព្ធធ្វើឡើងយ៉ាងអធិកអធម និងមានការប្រកាសពីភាពថ្មីប្លែកនៃការប្រកួតរដូវកាលថ្មីនេះផងដែរ។ អ្វីដែលពិសេសគឺវត្តមានគ្រូបង្វឹកជំនាញទាំង ៤រូប និងវត្តមានពិធីករពិធីការនីរូបស្រស់សង្ហាដែលនឹងចូលខ្លួនមកដំណើរការការប្រកួតនេះឱ្យរលូនទៅមុខ។
ក្នុងនោះ Rapper HENG និង កញ្ញា ហ្វា ហ្វា នៅតែរក្សាបានតំណែងជាពិធីករពិធីការនីកម្មវិធីប្រឡងចម្រៀងរ៉េប RAPPER FIGHTER SEASON 2 ដដែរ ប៉ុន្តែសម្រាប់រដូវកាលនេះ អ្នកទាំងពីរអះអាងនឹងមានអ្វីថ្មីពិសេសហើយប្លែកខ្លាំងជាងមុនទៅទៀត។
ក្រៅពីការច្របាច់បញ្ចូលភាពថ្មីប្លែកហើយនោះ ហ្វាហ្វា ក៏ត្រៀមខ្លួនជាស្រេចសម្រាប់ការដំណើរការការប្រកួតប្រជែងស្វែងរកម្ចាស់ជយលាភីជំនាន់ថ្មី ដែលមានទេពកោសល្យខ្ពស់ក្នុងការប្រើវោហាសព្ទ ពាក្យពេចន៍ចុងជួន បង្កើតជាឃ្លាប្រយោគដ៏មានន័យក្នុងទម្រង់នៃសិល្បៈរ៉េប។ ពិធីករពិធីការនីរូបស្រស់សង្ហាទាំង ២នាក់ថា នឹងធ្វើឱ្យបានល្អបំផុតសម្រាប់ RAPPER FIGHTER SEASON 2 ព្រោះយើងបានរៀនសូត្រច្រើនពីរដូវកាលទី១ ហើយក៏ត្រៀមសំលៀងពាក្យពេចន៍ ស្ទីល៍តុបតែងថ្មីប្លែកមិនឱ្យទស្សនិកជនច្រំដែលនោះឡើយ។
កុំភ្លេចដាក់ចូលរួមប្រកួតកម្មវិធីប្រឡងចម្រៀងរ៉េបដ៏ធំសម្បើម RAPPER FIGHTER SEASON 2 ឱ្យបានច្រើនកុះករ ដើម្បីមានឱកាសក្លាយជាជយលាភីរដូវកាលទី២នេះ ជាមួយទឹកប្រាក់រង្វាន់រហូតដល់ ៦០លានរៀលសម្រាប់ម្ចាស់ជយលាភី រួមជាមួយកុងត្រាការងារពីភីអិនអិន និងការងារ Concert ជាច្រើនពីដៃគូររបស់យើងមាន ស្រាបៀរ GANZBERG SNOW ស្រាបៀរ GANZBERG ភេសជ្ជៈ IDOL ភេសជ្ជៈ BOOSTRONG រួមទាំងទឹកផ្លែឈើ Freshy ផងដែរ។
ដើម្បីដាក់ពាក្យចូលរួមប្រឡងចម្រៀងរ៉េប RAPPER FIGHTER គ្រាន់តែចូលទៅកាន់ផេក Rapper Fighter រួច ស្កេន QR បំពេញព័ត៌មាន និងវីដេអូបង្ហាញទេពកោសល្យនៃការរ៉េប ជាមួយការចុះឈ្មោះទិញពាក្យត្រឹមតែ ១ម៉ឺនរៀលប៉ុណ្ណោះ ដោយកម្មវិធីនៅតែបន្តទទួលពាក្យសម្រាប់បេក្ខជនគ្រប់ពេល៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច និង ឆិល សុភ័ស្ត