ថ្ងៃអង្គារ៍ ទី១០ ខែធ្នូ ឆ្នាំ២០២៤

សមត្ថភាពខ្លាំង! កុមារីវ័យ១២ឆ្នាំ Elyna Love ត្រៀមបង្ហាញក្បាច់រាំដ៏អស្ចារ្យក្នុងវគ្គ Audition របស់ YG Entertainment នៅ ថៃ

២៩ ​វិច្ឆិកា ២០២៤ | កម្សាន្ដ

 

អាយុទើបតែ១២ឆ្នាំប៉ុណ្ណោះ កូនកាត់ខ្មែរ-បារាំង Elyna Love មានសមត្ថភាពខ្ពស់ក្នុងការរាំចង្វាក់ K-POP ដ៏ពេញនិយម ហើយពេលនេះនាងបានជាប់ដល់វគ្គ Audition ក្នុងការប្រកួតប្រជែងក្បាច់រាំរបស់ក្រុមហ៊ុន YG Entertainment ថែមទៀត ដែលការបង្ហាញសមត្ថភាពនឹងធ្វើឡើងនៅរសៀលថ្ងៃទី៣០ វិច្ឆិកា ស្អែកនេះ។



 
គួរឱ្យស្ញប់ស្ញែងសមត្ថភាពខ្លាំងមែនទែន អាយុទើបតែ ១២ឆ្នាំប៉ុណ្ណោះ តែកុមារី Elyna Love មានសមត្ថភាពខ្ពស់លើការរាំចង្វាក់ K-POP គួបផ្សំចិត្តស្រលាញ់ផងនោះ បានជំរុញចិត្តនាងឱ្យដាក់ពាក្យចូលរួមកម្មវីធីប្រកួតប្រជែងក្បាច់រាំលំដាប់អន្តរជាតិរបស់ក្រុមហ៊ុន YG Entertainment ដើម្បីបំពេញក្តីស្រមៃដ៏ធំក្នុងជីវិត ដែលប៉ងចង់ក្លាយជាសិល្បករលំដាប់អន្តរជាតិ។

 

 


តាមរយៈក្បាច់រាំក៏ប៉ិនប្រសព្វ និងសមត្ថភាពសិល្បៈដ៏រស់រវើករបស់ Elyna Love ធ្វើឱ្យនាងមានលទ្ធភាពជាប់ដល់ការប្រកួតវគ្គ Audition ក្នុងការប្រកួតក្បាច់រាំលំដាប់អន្តរជាតិនេះ។ 
 


 
ដើម្បីក្តោបឱកាសដ៏កម្រនេះឱ្យបាន កុមារីវ័យ១២ឆ្នាំ Elyna Love បានចំណាយពេលហ្វឹកហាត់ក្បាច់រាំជាប្រចាំ ហើយនាងជឿជាក់ថា នាងពិតជាអាចធ្វើបានល្អក្នុងការប្រកួតនេះ ធ្វើយ៉ាងណាឆ្លងកាត់វគ្គបន្ទាប់ឱ្យបាន។
 


 
ជាកូនខ្មែរកើតនៅទឹកដីប្រទេសបារាំងក៏ពិតមែន តែ Elyna Love ស្រលាញ់សិល្បៈ វប្បធម៌ដ៏ផូរផង់របស់កម្ពុជាខ្លាំងណាស់ ដូច្នេះប្រសិនបើមានឱកាសឈ្នះការប្រកួតនេះ ហើយក្លាយជាសិល្បករអន្តរជាតិមែននោះ ច្បាស់ណាស់នឹងនាងបង្ហាញពីភាពអស្ចារ្យរបស់កម្ពុជាយើងឱ្យពិភពលោកបានស្គាល់។

 


 
លោកអ្នកអាចតាមដានសកម្មភាពនៃការប្រកួតប្រជែង និងការ update ថ្មីៗរបស់កុមារី Elyna Love តាមរយៈគណនី Instagram , Tik Tok និងហ្វេសប៊ុកផេកផ្លូវការរបស់នាងឈ្មោះថា Elyna Loveee៕
 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច និងផ្តល់ឱ្យ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024