ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥
មន្ត្រីឆ្មាំសមុទ្រចិនបាននិយាយថា នាវាហ្វីលីពីនបានបើកទៅកៀកនឹងនាវាចិនជាខ្លាំងដែលបានគំរាមកំហែងដល់សុវត្ថិភាពនៃឧបករណ៍ និងបុគ្គលិករបស់ចិននៅតំបន់ជម្លោះស្កាប៉ូរ៉ូសូល និងបានចោទថា នាវាហ្វីលីពីនបានបើកចូលក្នុងដែនទឹករបស់ចិនដោយខុសច្បាប់។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុងម៉ានីលកាលពីថ្ងៃពុធ ឧត្តមសេនីយទ័ពជើងទឹកហ្វីលីពីនលោក តារីឡា បានច្រានចោលការចោទប្រកាន់របស់ចិននេះដោយនិយាយថា ឧប្បត្តិហេតុនេះគឺជំនួសឱ្យការធ្វើសមយុទ្ធដោយផ្ទាល់របស់ចិនក្រោយពីចិនបានវាយប្រហារនាវាហ្វីលីពីនដោយប្រើកាណុងបាញ់ទឹក។
លោក តារីឡា បានពន្យល់ថា តាមពិតវាគ្មានប៉ះទង្គិចគ្នារវាងនាវាហ្វីលីពីន និងនាវាចិនដូចការអះអាងរបស់ចិននោះឡើយ។ លោកបានបកស្រាយថា នៅពេលរឿងហេតុកើតឡើងនោះ នាវាការិយាល័យ និងធនធានជលផល (BFAR) របស់ហ្វីលីពីនបានស្ថិតនៅស្ងៀម ខណៈដែលនាវាហ្វីលីពីនត្រូវបានកំណត់គោលដៅដោយនាវាឆ្មាំសមុទ្រចិនចំនួនពីរគ្រឿង។
លោក តារីឡា បានបន្ថែមថា នាវាឆ្មាំសមុទ្រចិនបានបត់យ៉ាងលឿនបណ្ដាលឱ្យប៉ះគែមនាវាគ្នាបន្តិចបន្តួច ហើយគ្មានការបើកបុកគ្នាទេ ប៉ុន្តែមានការបុកគ្នានៃនាវាចិនដោយខ្លួនឯង។ ការប្រឈមមុខដាក់គ្នានេះបានកើតឡើងនៅពេលមួយសប្តាហ៍បន្ទាប់ពីប្រទេសចិនបានអនុម័តផែនការយកតំបន់ស្កាបូរ៉ូសូលធ្វើជាតំបន់បម្រុងធម្មជាតិថ្នាក់ជាតិរបស់ចិនដែលជាការសាកល្បងដើម្បីចង់ដឹងថាតើទីក្រុងម៉ានីលនឹងបញ្ចេញប្រតិបត្តិកម្មអ្វីខ្លះចំពោះតំបន់ថ្មប៉ប្រះទឹកទំហំ១៥០គីឡូម៉ែត្រការ៉េមួយនេះ៕
ប្រែសម្រួល៖ ប៉ិច ស៊ីនួន