ថ្ងៃពុធ ទី១៧ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃពុធ ទី១៧ ខែកញ្ញា ឆ្នាំ២០២៥
លោក Marco Rubio រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានអះអាងជាថ្មីថាម្តងទៀត លោកប្រធានាធិបតីអាមេរិកDonald Trump ជាប្រមុខរដ្ឋតែម្នាក់គាត់ដែលអាចនាំយកប្រទេសរុស្ស៊ីនិងអ៊ុយក្រែនទៅកាន់តុចរចារដើម្បីដោះស្រាយបញ្ហាប៉ះទង្គិច។
លោកMarco បានលើកឡើងខាងលើនេះ នៅពេលលោកថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅអាកាសយានដ្ឋានBen-Gurionទីក្រុងTel Avivនៅថ្ងៃអង្គារ មុនពេលលោកចាកចេញទៅចក្រភពអង់គ្លេស។
លោក Rubio បានកត់សម្គាល់ដូច្នេះ«មេដឹកនាំតែម្នាក់គត់នៅក្នុងពិភពលោកដែលអាចជជែកបានទាំងរដ្ឋាភិបាលអ៊ុយក្រែន,មេដឹកនាំសហភាពអ៊ឺរ៉ុបរហូតដល់ទៅរដ្ឋាភិបាលរុស្ស៊ី គឺប្រធានាធិបតីTrump។ ហើយលោកនឹងមិនបោះបង់ចោលងាយៗឡើយចំពោះតួនាទីនេះដោយសារលោកជាមនុស្សតែម្នាក់គត់ដែលអាចធ្វើបាន»។
លោកប្រធានាធិបតីTrump រំពឹងនឹងជួបជាមួយលោកVolodymyr Zelenskyប្រធានាធិបតីអ៊ុយក្រែននៅសប្តាហ៍ក្រោយនៅទីក្រុងញូវយ៉ក។ យោងលោកRubio។ លោកប្រធានាធិបតីអាមេរិកTrumpធ្លាប់មានជំនួបជាប្រវត្តិសាស្ត្រមួយជាមួយលោកប្រធានាធិបតីរុស្ស៊ី Vladimir Putinនៅរដ្ឋអាឡាស្កា កាលពីខែមុន។
លោកប្រធានាធិបតីអាមេរិក Donald Trump បច្ចុប្បន្នកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅចក្រភពអង់គ្លេស ជាមួយស្ត្រីទីមួយលោកស្រីMelania Trump រួមនិងមន្ត្រីជាន់ខ្ពស់អាមេរិកផ្សេងទៀត រួមទាំងលោកRubio ផងដែរ។ ក្នុងដំណើរទស្សនកិច្ចជាលើកទី២នេះរបស់ប្រធានាធិបតីTrump គេរំពឹងថា អាមេរិក និងចក្រភពអង់គ្លេស នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង តម្លៃជាង១០ពាន់លានដុល្លារ ដែលជាការបន្តនូវទំនាក់ទំនងពិសេសនៃប្រទេសទាំងពីរ។
ប្រែសម្រួល៖ណាវ័ន្ត