ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥
លោក Donald Trump ប្រធានាធិបតីអាមេរិកនៅថ្ងៃពុធ(១៧កញ្ញា) បានសាទរចំពោះទំនាក់ទំនងពិសេសរវាងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសនៅពេលលោកថ្លែងការសរសើរយ៉ាងកក់ក្តៅដល់ព្រះមហាក្សត្រCharlesអំឡុងពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋជាលើកទី២របស់លោក។លោកTrumpបានចាត់ទុកការចូលគាល់ព្រះមហាក្សត្រCharles ជាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតមួយនៅក្នុងជីវិតលោក។
ប្រធានាធិបតីអាមេរិកTrump បំពេញទស្សនកិច្ចផ្លូវរដ្ឋជាលើកទី២ នៅចក្រភពអង់គ្លេស
មហាក្សត្រចក្រភពអង់គ្លេសKing Charles និងរាជវង្សានុវង្ស បានរៀបចំពិធីលៀងសាយភោជន៍ដ៏ប្រណីតជូនលោកប្រធានាធិបតីTrump និងស្ត្រីទី១សហរដ្ឋអាមេរិកលោកស្រី Melania នៅរាជវាំងWindsor Castle ដែលជារាជវាំងមានអាយុកាលជិត១០០០ឆ្នាំ។
ក្នុងចំណោមភ្ញៀវកិត្តិយសទាំងអស់ នៅក្នុងពិធីជប់លៀងនៅថ្ងៃពុធ ក៏មានការចូលរួមផងដែរ ពីលោកRupert Murdochម្ចាស់សារព័ត៌មានWall Street Journal ។ ចំពោះសារព័ត៌មានមួយនេះ កំពុងជាប់បណ្តឹងជាមួយលោកប្រធានាធិបតីTrump ជុំវិញបទចោទបរិហារកេរ្តិ៍ដែលលោកTrumpបានទារសំណងដល់ទៅ១០ពាន់លានដុល្លារអាមេរិក ដោយសារបានចុះផ្សាយអត្ថបទមួយពីលោកប្រធានាធិបតីអាមេរិកនិងលោក Epstein។
ពីធីលាងសាយភោជន៍នៅរាជវាំងWindsor Castle មានភ្ញៀវចូលរួម១៦០នាក់។ យោងសារព័ត៌មានអង់គ្លេសBBC។
ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីTrump នៅចក្រភពអង់គ្លេស ធ្វើឡើងចាប់ពីថ្ងៃទី១៦កញ្ញាដល់១៨ខែកញ្ញាឆ្នាំ២០២៥។
លោកប្រធានាធិបតីអាមេរិកDonald Trumpថ្លែងសន្ទរកថា នៅពិធីលាងសាយភោជន៍
ខណៈមហាក្សត្រKing Charles III ថ្លែងសារនៅពិធីលាងសាយភោជន៍
ប្រធានាធិបតីTrump ចូលរួមពិធីលៀងសាយភោជន៍រៀបចំដោយក្រុមរាជវង្សចក្រភពអង់គ្លេសនៅរាជវាំងអាយុកាលជិត១០០០ឆ្នាំWindsor Castle
ប្រែសម្រួល៖ណាវ័ន្ត