ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥
ជនជាតិអាឡឺម៉ង់ លោក Ulf Bernhardt បានបញ្ជាក់ថា បំពង់បឺតខ្មែរ ធ្វើពីអង្ករ ពិតជាល្អ មិនមានក្លិនអ្វីឡើយ។ អ្នកជំនួញអចលនទ្រព្យជនជាតិអាឡឺម៉ង់រូបនេះ គ្រោងនឹងនាំចេញទៅសហគមន៍អឺរ៉ុប ដោយសារគុណភាពល្អ។ លោកក៏មានការភ្ញាក់ផ្អើលនឹងកូនខ្មែរ ដែលអាចផលិតបំពង់បឺតធ្វើអំពីអង្ករ ហើយលោកក៏គ្រោងនឹងជួយរកទីផ្សារនៅអឺរ៉ុប សម្រាប់លក់បំពង់បឺតនេះផងដែរ។
លោក Ulf Bernhardt ជនជាតិអាឡឺម៉ង់ ជាអ្នកជំនួញអចលនទ្រព្យ ជនជាតិអាឡឺម៉ង់ “ ខ្ញុំមានការចាប់អារម្មណ៍ខ្លាំងរាល់ផលិតផលរបស់កម្ពុជា ហើយខ្ញុំគិតថាវាជារឿងដ៏ល្អ ក្នុងការគាំទ្រផលិតផលក្នុងស្រុក ហើយនេះជាផលិតផលពិសេសមួយសម្រាប់សហគមន៍អឺរ៉ុប ដោយនៅអឺរ៉ុប ពុំធ្លាប់ឃើញផលិតផលល្អបែបនេះឡើយ គឺបំពង់បឺតធ្វើអំពីអង្ករខ្មែរ ខ្ញុំឃើញតែបំពង់បឺតនៅអឺរ៉ុបធ្វើអំពីក្រដាស ឬប្លាស្ទិចតែប៉ុណ្ណោះ វាមិនសូវល្អឡើយ។
បំពង់បឺតធ្វើពីអង្ករនេះ មានមិត្តភក្តិខ្មែរម្នាក់ គាត់បានណែនាំមកខ្ញុំ ហើយប្រាប់ថាធ្វើអំពីអង្ករ ខ្ញុំភ្ញាក់ផ្អើលជាខ្លាំង ខ្ញុំក៏បានធ្វើតេសវា ឃើញថាក្លិន និងរសជាតិ ពិតជាល្អប្រសើរជាងបំពង់បឺតនៅអឺរ៉ុបដែលធ្វើពីក្រដាសឬប្លាស្ទិត ដោយបំពង់បឺតធ្វើពីក្រដាស វានឹងសាយភាយសារធាតុក្រដាសចេញមក ពេលយើងប្រើប្រាស់វា មិនសូវល្អឡើយ ហើយកិ្លនមិនល្អដូចគ្នា ប៉ុន្តែបំពង់បឺតធ្វើពីអង្ករនេះ ល្អមែនទែនតែម្តង។
ខ្ញុំកត់សម្គាល់ឃើញថា ពលរដ្ឋនៅអឺរ៉ុប មិនសូវចូលចិត្តបំពង់ធ្វើពីក្រដាស និងប្លាសិ្ទក ប៉ុន្តែពួកគេមិនអាចធ្វើអ្វីបាន ។ ចំណុចសំខាន់ទាំង៣នៃផលិតផលបំពង់បឺតនេះ ទី១ធ្វើពីអង្ករ មិនមែនប្លាស្ទិក ហើយវត្ថុធាតុដើម ត្រូវបានផលិតផលឡើងដោយធម្មជាតិពិតៗ ទី២ មិនមានសារធាតុប្លាស្ទិក ទី៣ ពុំមានក្លិនអាក្រក់ណាមួយឡើយ ដែលចំណុចទាំងអស់នេះ ធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលជាខ្លាំង ហើយខ្ញុំឆែកមើលតម្លៃបំពង់បឺតនៅអឺរ៉ុប មានតម្លៃថ្លៃៗជាងបំពង់បឺតរបស់ខ្មែរនេះ ហើយខ្ញុំ កំពុងគិតថានឹងត្រូវធ្វើយ៉ាងម៉េចទៅ ដើម្បីនាំចេញទៅអឺរ៉ុប ព្រោះតម្លៃនេះ ល្អណាស់។
ខ្ញុំរស់នៅស្រុកខ្មែរ ៣ឆ្នាំហើយ ខ្ញុំគិតថា កម្ពុជាមានផលិតផលល្អជាច្រើន ខ្ញុំរស់នៅទីនេះ ពលរដ្ឋមានភាពរស់រាយរាក់ទាក់ល្អ ហើយខ្ញុំគិតថាហេតុអ្វីខ្ញុំមិនធ្វើអ្វីមួយដើម្បីកម្ពុជា ខ្ញុំគួរតែសងអ្វីម្យ៉ាងសម្រាប់ពលរដ្ឋខ្មែរ គួរធ្វើការផ្សព្វផ្សាយផលិតផលខ្មែរ ឬក៏ជួយនាំផលិតផលខ្មែរទៅសហគមន៍អឺរ៉ុប ខ្ញុំនឹងធ្វើរឿងហ្នឹងមួយ។ ហេតុអ្វីដែលខ្ញុំមិនជួយកម្ពុជា កម្ពុជាល្អចំពោះខ្ញុំ ខ្ញុំរស់នៅទីនេះ មិនដែលមានបញ្ហាអ្វីឡើយ ខ្ញុំនឹងសងត្រឡប់ទៅវិញ។ ខ្ញុំជាពាណិជ្ជករម្នាក់ ខ្ញុំជំនាញអចលន្យទ្រព្យ ខ្ញុំទិញ ខ្ញុំលក់ ខ្ញុំទិញដើម្បីដាក់ជួល។ ខ្ញុំ មិនរស់នៅទីក្រុងទេ ខ្ញុំរស់នៅខេត្តកំពត ហើយខ្ញុំមានមិត្តភក្តិល្អជាច្រើន ខ្ញុំចូលចិត្តរស់នៅខ្មែរ។
អត្ថបទៈ តុល សុភ័ណ រូបភាពៈ ឆិល សុភ័ស្ត