ថ្ងៃព្រហស្បតិ៍ ទី០៥ ខែធ្នូ ឆ្នាំ២០២៤

អ្នកដុតនំជនជាតិវៀតណាមម្នាក់ទទួលភាពល្បីល្បាញចំពោះការចៀននំមានរូបរាងដូចតុក្កតាឡាប៊ូប៊ូ

០២ ធ្នូ ២០២៤ | កម្សាន្ដ

អ្នកដុតនំជនជាតិវៀតណាមម្នាក់ទទួលបានភាពល្បីល្បាញនៅតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ក្រោយពីគាត់បានចៀននំម្យ៉ាងដែលមានរូបរាងដូចជាតុក្កតាឡាប៊ូប៊ូ។

 

 

យុវជនវៀតណាមម្នាក់ឈ្មោះ Duong Qui Nhon ជាអ្នកដុតនំបានទទួលភាពល្បីល្បាញនៅតាមប្រព័ន្ធផ្សព្វផ្សាយសង្គមបន្ទាប់ពីយុវជនរូបនេះបានចៀននំម្យ៉ាងដែលមើលទៅដូចជាតុក្កតាឡាប៊ូប៊ូដោយមានអ្នកចូលមើលវីដេអូ៣.៧លាននាក់ដែលគាត់បានបង្ហោះនៅតាមប្រព័ន្ធផ្សព្វផ្សាយសង្គម។

 


យុវជន Qui Nhon បានរំលឹកថា កាលពីមុន គាត់គ្រាន់តែបង្កើតជារូបសត្វផ្សេងៗសម្រាប់គ្រួសារ និងមិត្តភ័ក្តិក៏ដូចជាកូនក្មួយរបស់គាត់ដើម្បីទស្សនាកម្សាន្តតែប៉ុណ្ណោះ ប៉ុន្តែគាត់មិននឹកស្មានថាមានទស្សនិកជន និងមិត្តភ័ក្តិជាច្រើនចូលចិត្តវានោះទេ។ ដូច្នេះហើយ គាត់ក៏បានរកគំនិតច្នៃប្រឌិតថែមទៀត ហើយក៏បានបង្កើតរូបតុក្កតាឡាប៊ូប៊ូនេះតែម្ដងទៅដើម្បីបញ្ជូនសារដ៏រីករាយទៅដល់មនុស្សគ្រប់គ្នា។ 

 


អ្នកដុតនំអាយុ៣១ឆ្នាំរូបនេះបានចែករំលែកថា គ្រឿងផ្សំរបស់នំគឺជាផ្នែកដ៏សំខាន់សម្រាប់បង្កើត ឬច្នៃប្រឌិតទៅតាមអ្វីដែលគាត់ចង់បានដូចជាសត្វផ្សេងៗជាដើម ហើយអ្នកដុតនំរូបនេះបានព្យាយាមស្វែងរកគ្រឿងផ្សំដែល«សាកសមសម្រាប់ផលិតផល»និង«សុវត្ថិភាពសម្រាប់សុខភាព»។

 


នៅថ្ងៃអនាគត លោក Qui Nhon គ្រោងនឹងបន្តថតវីដេអូអំពីការច្នៃប្រឌិតនំសម្រាប់រូបភាពផ្សេងៗជាបន្តទៀតដូចជានំខេក ផ្លែឈើ ឬរបស់របរដែលឆ្ងាញ់ៗនៅស្រុកកំណើតរបស់គាត់ស្ថិតនៅតំបន់ភាគខាងលិចនៃប្រទេសវៀតណាមសម្រាប់ទស្សនិកជនទាំងក្នុងនិងក្រៅប្រទេសដើម្បីឱ្យពួកគេបានស្គាល់ពីស្រុកកំណើតរបស់គាត់កាន់តែច្រើន៕

 

 

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន
 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024